សម្ភារៈ​ជា​គ្រឿង​ឧបភោគបរិភោគ​ ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ចំនួន​ ២០០​គ្រួសារ​

09-December-2019 | ដោយ ពលមនសិការ

​កំពង់ឆ្នាំង​៖​ កាលពី​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ភូមិ​តា​ជេស​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ លោក​ជំទាវ​ មាន​ សំ​អាន​ ប្រធាន​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​នៃ​ព្រឹទ្ធសភា​ លោក​ជំទាវ​ តុង​ ណា​រី​ សមាជិក​ក្រុម​លេខា​សម្ដេច​ និង​ជា​ប្រធាន​ប្រតិបត្តិ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ រួម​ជាមួយ​ប្រតិភូ​សមាគម​មិត្តភាព​ វៀតណាម​ តៃ​និ​ញ​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ជួប​ការ​លំបាក​ចំនួន​ ២០០​ គ្រួសារ​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​ មាន​ សំ​អាន​ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ ថែទាំ​ សុខភាព​ឱ្យ​បាន​ល្អ​ ដោយ​ រស់នៅ​ ស្អា​ ត​ ហូប​ ស្អាត​ និង​ ដាំ​ បន្លែបង្ការ​ ជុំវិញ​ ផ្ទះ​ សម្រាប់​ អាហារ​ ប្រចាំ​ថ្ងៃ​ ផង​ដែរ​ ជា​ពិសេស​តាម​ ផ្ទះ​ នីមួយ​ ត្រូវ​តែ​មាន​ បង្គន់​ អនាម័យ​ ហើយ​នៅ​អំឡុង​ពេល​នេះ​ជា​រដូវរងារ​ និង​ធ្លាក់​ខ្យល់​ផង​នោះ​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើងចង្ក្រាន​ ការ​ដុត​ធូប​ ទៀន​ ដែល​អាច​បង្ករ​ជា​អគ្គិភ័យ​ដោយ​យថាហេតុ​។​

​គួ​បញ្ជាក់​ផង​ដែរ​ថា​៖​ ក្នុង​ ពី​ ធី​ សំណេះសំណាល​ និង​ចែក​អំណោយ​នោះ​ គ្រួសារ​ នីមួយៗ​ទទួល​បាន​ អំណោយ​រួម​មាន​៖​ ភួយ​១,​ មី​ ១​កេស​,​ ទឹកដោះគោ​ ១​កំប៉ុង​ និង​ ស្ករស​ ១​ គីឡូ​ ៕


ចំនួនអ្នកទស្សនា

    20543727

  • ថ្ងៃនេះ311
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79391
  • ខែនេះ101271
  • ឆ្នាំនេះ101271
  • សរុប20543727