ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បញ្ជា​គ្រឿងចក្រ​ បើក​ការដ្ឋាន​ការងារ​ស្តារ​អូរ​ ប្រឡាយ​ ៥​ខ្សែ​ ខេត្ត​ព្រះ​សីហ​នុ​

09-December-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នៅ​ថ្ងៃ​ចន្ទ​ ១៣​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​អ​ញើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ ការដ្ឋាន​ការងារ​ស្តារ​អូរ​ប្រឡាយ​ទាំង​៥​ ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ខេត្ត​ព្រះ​សីហ​នុ​ (​អូរ​ឈើទាល​ អូរ​អេ​ម៉ា​រី​អូ​ អូរ​សំអាត​ អូរ​អណ្តូង​អ៊ុ​ន​តាក់​ អូរ​ស្ពាន​ឆេះ​)​ គ្រោង​ចំណាយ​ថវិកា​ ប្រមាណ​១០​ ពាន់​លាន​រៀល​ ដោយ​មានការ​ចូលរួម​ពី​ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្ដម​ ជាម​ ហ៊ី​ម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្ដម​គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ អាជ្ញាធរ​ដែនដី​ ក្រុម​ជំនាញការ​ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​លើ​កិច្ចការ​អាទិភាព​ក្នុង​ ការ​ស្តារ​អូ​ធម្មជាតិ​ទាំង​៥​ និង​លូ​ដែល​មាន​ស្រាប់​ដែល​សព្វថ្ងៃ​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​យក​ដី​ចំណី​អូរ​ និង​ប្រឡាយ​ដើម្បី​បើកមុខ​ទឹក​និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​ ការ​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​ ការ​ពង្រីក​ប្រ​ព័​ន្ឋ​លូ​ និង​តម្រូវការ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​រូប​វន្ត​ផ្សេង​ទៀត​។​

​សូម​ជម្រាប​ជូន​ថា​៖​ នៅ​ឆ្នាំ​២០១៨​ បរិមាណ​បញ្ចេញ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​រហូត​ដល់​ ២៥​ ០០០​ ម៉ែត្រ​គីប​/​ថ្ងៃ​ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​៖​ នឹង​កើនឡើង​ដល់​៤៧​ ០០០​ម៉ែត្រ​គីប​/​ថ្ងៃ​នៅ​ឆ្នាំ​២០២៣​ និង​ អាច​បន្ត​កើន​រហូត​ដល់​ ៦៤​ ០០០​ម៉ែត្រ​គីប​/​ថ្ងៃ​ នៅ​ឆ្នាំ​២០៣០​ផង​ដែរ​។​ ហេតុ​ដូច្នេះ​រាជរដ្ឋាភិបាល​ កំពុង​គិតគូរ​ លើ​វិធានការ​ដោះស្រាយ​បញ្ហា​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ក្នុង​ក្រុងព្រះសីហនុ​ដោយ​យកចិត្តទុកដាក់​ បំផុត​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ ទៀត​។​

​ជាមួយ​គ្នា​នោះ​ផង​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ក៏​បាន​រំឭក​ឡើង​វិញ​អំពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អនុញ្ញាត​ឲ្យ​ ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ ជា​ពិសេស​ត្រូវ​ អនុវត្ត​នូវ​គោលការណ៍​ «​យក​ស្លឹក​ត្នោត​ខ្ចប់​ស្ករត្នោត​»​ ក្នុង​ការ​ស្ថាបនា​ ជួសជុល​ កសាង​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវ​វាង​ក្រុង​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ អំពី​សារសំខាន់​នៃ​សក្តានុពល​ពី​ធម្មជាតិ​របស់​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​តំបន់ឆ្នេរ​ ព្រៃ​ធម្មជាតិ​ស្រស់​ត្រកាល​ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ វិនិយោគិន​ បង្កើត​ការងារ​ធ្វើ​ និង​បាន​លើក​ឡើង​ពី​ការ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ជាក់ស្តែង​កាល​ ពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ចំនួន​ ៣៤​ខ្សែ​ ប្រវែង​ ៨៤,៥០៥​ គីឡូ​ ម៉ែត្រ​ ដែល​ផ្លូវ​ទាំងនេះ​មានគុណ​ភាពរឹងមាំ​ និង​សោភ័ណ​ភាព​អាច​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​របស់​យើង​ បាន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​អំពី​៖​ ការ​ពង្រីក​កំពង់​ផែ​ទឹក​ជ្រៅ​អាច​ដឹក​ ជញ្ជូន​កាន់តែ​មាន​ភាព​ងាយស្រួល​ ឱ្យ​នាវា​ធុន​ធំ​ចេញចូល​ ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​កាន់តែ​ថោក​ ការ​ជំរុញ​ការ​ កសាង​ពង្រីក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ អាច​ឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះ​ចត​បាន​ងាយស្រួល​ ដើម្បី​ បម្រើសេវា​តាម​ផ្លូវអាកាស​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជ​ ធានី​ភ្នំពេញ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ ដែល​គ្រោង​ ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២២​ខាង​មុខ​៕


ចំនួនអ្នកទស្សនា

    20541747

  • ថ្ងៃនេះ18571
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77411
  • ខែនេះ99291
  • ឆ្នាំនេះ99291
  • សរុប20541747