កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត នឹងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត អញ្ចើញចូលរួមប្រជុំពិភាក្សា ស្ដីពី « សិក្ខាសាលាឆ្លុះបញ្ចាំងសមិទ្ធផលគម្រោងគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅតំបន់លិចទឹក និងបណ្ដែតទឹក » ក្នុងខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តរយះពេល ៣ឆ្នាំ ៦ខែ (២០១៦-២០១៩)។ ដោយមានការចូលរួមពីអន្តរវិស័យសាលាខេត្ត មន្ទីរកិច្ចការនារីខេត្ត តំណាងអង្គការ។
គោលបំណងនៃការបើកសិក្ខាសាលាដើម្បី៖
-បង្ហាញពីសមិទ្ធផល និងចែករំលែកបទពិសោធន៍ការអនុវត្តការប្រជុំបណ្ដាញ គណៈកម្មការ ក្រុមឪពុកម្ដាយ សកម្មភាពមតេ្តយ្យសហគមន៍ និងកុមារពិការ។
-ចែករំលែកបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធតាមយន្តការគម្រោងដែលមានស្រាប់។
-បច្ចុប្បន្នភាពរបាយការណ៍ និងការតាមដានសកម្មភាពគម្រោង និងការផ្ដល់សេវាផ្សេងៗព្រមទាំងប្រគល់នូវសមិទ្ធផលគម្រោងជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យមាននិរន្តរភាពពេលអនាគត ៕