បាត់ដំបង៖ កម្លាំងនគរបាល និងប៉េអឹមស្រុកកំរៀង បានឃាត់ខ្លួននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង ថ្នាក់វរសេនីយ៍ម្នាក់ ផឹកស្រាស្រវឹងបាញ់បោះសេរីច្រើនគ្រាប់។
ហេតុការបាញ់បោះសេរីដោយអាងខ្លួនជាសមត្ថកិច្ចប្រើកំភ្លើងខ្លីទំនើបនេះកើតឡើងកាលពីវេលាម៉ោង២២នឹង៣០ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិអូដាលើ ឃុំបឹរាំងស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាមន្ត្រីនគរបាលបាញ់បោះសេរីឈ្មោះ នៅ លីដា ឋានៈវរសេនីយ៍ត្រី នៃនគរបាលអន្តោប្រវេសន៍នៅច្រកអន្តរជាតិដូង បានបាញ់អស់១៤គ្រាប់ ដោយប្រើអាវុធខ្លី ធុន SIG SAUER ហើយ លុះដល់ម៉ោង២៣និង១០នាទី កម្លាំង អាវុធហត្ថសហការជាមួយនគរបាលស្រុកកំរៀង ឃាត់ខ្លួនជនខាងលើបាន។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈអាវុធខ្លី១ដើម គ្រាប់ក្នុងបង់៣គ្រាប់ គ្រាប់ក្នុងប្រអប់១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ និងរថយន្តLexus300។
សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលនាំអោយជនសង្ស័យខាងលើប្រើកាំភ្លើងបាញ់ច្រើនគ្រាប់ដោយសារជនស្មើសស្រវឹងស្រាឯអ្វីផ្សេងពីនឹងគឺមិនដឹង។ ម្យ៉ាងទៀតការបាញ់មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទេ។
ដោយឡែកបើតាមប្រភពព័ត៌មានដែលទទួលបានជនបង្កខាងលើមានឪពុកក៏ជានគរបាលអន្តោប្រវេសន៍ ដែរតែនៅច្រកអន្តរជាតិប៉ោយប៉ែត ហើយជនបង្កក៏កំពុងរត់ការផ្លាស់ប្តូរពីច្រកដូងទៅច្រកអន្តរជាតិប៉ោយប៉ែត ៕