ខេត្តកំពង់ឆ្នាំង​ធ្វើ​ពិធី​ប្រកាស​តែងតាំង​ ប្រធាន​និង​អនុប្រធាន​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​

12-December-2019 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ ប្រធាន​និង​អនុប្រធាន​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង​និង​ជំនួយការ​ពីរ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ប្រកាស់​តែងតាំង​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ ឯកឧត្តម​ ស៊ុន​ សុ​វ​ណ្ណា​រិ​ទ្ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​ ព្រមទាំង​ មានការ​ចូលរួម​ពី​សំណាក់​លោក​ លោកស្រី​ ជា​ប្រធាន​ អនុប្រធាន​ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ ។​

​តាម​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ បាន​សម្រេច​តែងតាំង​លោក​ឈឹ​ម​ ច័ន្ទ​ធន​ ជា​ប្រធាន​ និង​ លោក​ម៉ែ​ន​ បញ្ញា​ ជា​អនុ​ប្រ​ធា​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង​ ជំនួស​លោកស្រី​នួន​ ច័ន្ទ​នី​ និង​ លោក​សំ​ សឿ​ន​ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រចាំការ​នៅ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ស៊ុន​ សុ​វ​ណ្ណា​រិ​ទ្ធ​ អភិបាល​​រង​ខេត្តកំពង់ឆ្នាំង​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធាន​ អនុប្រធាន​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង​ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​ទទួលខុសត្រូវ​ខ្ពស់​ មាន​កិច្ចសហការ​ល្អជា​មួយ​គណបក្ស​នយោបាយ​ អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​គ្រប់​អាណត្តិ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ ចាត់​ទុក​ការ​លះបង់​ និង​ ការ​ខិតខំ​ប្រឹងប្រែង​នេះ​ ជា​គំរូ​វីរភាព​ដ៍​ឧត្តុង្គឧត្តម​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ ដែល​ជា​អ្នក​បន្តវេន​ រៀនសូត្រ​តាម​។​

​ឯកឧត្តម​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ចូល​កាន់​មុខ​តំណែង​ ប្រធាន​ អនុប្រធាន​ លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង​នា​ពេល​នេះ​ គឺ​ដើម្បី​ធានា​ឲ​បាន​នូវ​ការ​ដឹកនាំ​ គ្រប់គ្រង​ និង​ ការ​ទទួលខុសត្រូវ​រាល់​ កិច្ច​ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​ប្រជាធិបតេយ្យ​ យុត្តិធម៌​ដោយ​ធានា​ឲ​កាន់តែ​ប្រសើរ​ឡើង​នូវ​ភាព​ត្រឹមត្រូវ​ តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ចំពោះ​ថ្នាក់ដឹកនាំ​ថ្មី​ ត្រូវ​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ល្អ​ ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​ដែនដី​ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ និង​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់​ -​ត្រូវ​ពង្រឹង​តម្លាភាព​របស់​គជ​ប​ តាម​រយៈ​ការ​បើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​ នឹង​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជូន​ដល់​សាធារណជន​និង​អ្នក​ពាក់ព័ន្ធ​ ទាំងអស់​គ្រប់​រូបភាព​ ធានា​គុណភាព​ច្បាស់លាស់​និង​ទាន់សភាពការណ៍​ ក្នុង​គ្រប់​ដំណើរការ​បោះ​ឆ្នោត​ និង​ជា​ពិសេស​ត្រូវ​គោរព​ឱ្យ​បាន​នូវ​គោលការណ៍​សកល​ទាំង​៧​ នៃ​ការ​បោះ​ឆ្នោត​ សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​គឺ​ ឯករាជ្យ​ភាព​ អព្យាក្រឹតភាព​និង​មិន​លំអៀង​ សុចរិត​ភាព​ តម្លាភាព​ប្រសិទ្ធភាព​ វិជ្ជាជីវៈ​ភាព​ ភាព​ជា​អ្នកបម្រើ​សេវា​៕​

 

ចំនួនអ្នកទស្សនា

    20542207

  • ថ្ងៃនេះ19031
  • ម្សិលមិញ15681
  • សប្តាហ៍នេះ77871
  • ខែនេះ99751
  • ឆ្នាំនេះ99751
  • សរុប20542207