សម្បទា​និក​ ចំនួន​០៥​ភូមិ​ ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

12-December-2019 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទា​និក​ នៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២​ និង​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ​ និង​គ្រួសារ​ ចំនួន​ ០៥​ភូមិ​ ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​។​

​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឯកឧត្ដម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​។​ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ ថ្នាក់ដឹកនាំ​ក្រសួង​ ខេត្ត​ ប្រធាន​មន្ទីរ​ អង្គភាព​ក្នុង​ខេត្ត​ អង្គការ​ដៃគូរ​អភិវឌ្ឍន៍​នានា​ អាជ្ញាធរ​ស្រុក​ ភូមិ​-​ឃុំ​ និង​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ​ជូន​សម្បទា​និក​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ចំនួន​ ៩០៦​ គ្រួសារ​ ស្មើនឹង​ ១​ ៥០៦​បណ្ណ​ ក្នុង​នោះ​ជូន​សម្បទា​និក​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២(LASED​ II)​ ចំនួន​ ៧៣២​ គ្រួសារ​ ស្មើនឹង​ ១​ ១៧៩​ បណ្ណ​ និង​ដី​រដ្ឋបាល​សាធារណៈ​ចំនួន​ ៤១​ បណ្ណ​ ស្ថិត​ក្នុងភូមិ​សុខ​សែន​ជ័យ​ ឃុំ​ពាម​,​ ភូមិ​គិរី​អភិវឌ្ឍន៍​ ឃុំ​ឈាន​ឡើង​ និង​ភូមិ​ខ្សាច់​ស​,​ ភូមិ​សំបុក​គ្រៀល​ ឃុំ​ក្រាំង​ល្វា​។​

​ជូន​សម្បទា​និក​ដែល​ជា​អតីត​កងកម្លាំងប្រដាប់អាវុធ​ និង​គ្រួសារ​ចំនួន​ ១៧៤​ គ្រួសារ​ ស្មើនឹង​ ២៧៤​បណ្ណ​ និង​ដី​រដ្ឋបាល​សាធារណៈ​ចំនួន​ ១២​ បណ្ណ​ ស្ថិត​នៅ​ក្នុងភូមិ​ក្តុល​អភិវឌ្ឍន៍​ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្តកំពង់ឆ្នាំង​ សម្បទា​និក​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​ក្នុង​ពិធី​នេះ​ទទួល​បាន​ដី​លំនៅ​ដ្ឋា​ន​ទំហំ​ ៣០​ ម៉ែត្រ​ គុណ​នឹង​ ៤០​ម៉ែត្រ​ និង​ដី​កសិកម្ម​ទំហំ​ ១​ហិ​កតា​ស្មើគ្នា​។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ថ្នាក់ដឹកនាំ​ក៏​បាន​អញ្ជើញ​ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដល់​គ្រួសារ​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្នុង​ពេល​នោះ​ផង​ដែរ​ ៕​

 

ចំនួនអ្នកទស្សនា

    20539907

  • ថ្ងៃនេះ16731
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75571
  • ខែនេះ97451
  • ឆ្នាំនេះ97451
  • សរុប20539907