ពលរដ្ឋ​ចំនួន​១៨​គ្រួសារ​ រង​គ្រោះ​បាក់​ច្រាំង​ទន្លេរ​ នៅ​ស្រុក​ឆ្លូង​ អំពាវនាវ​សុំ​អោយ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ ដោះស្រាយ​ដី​សម្រាប់​ពួក​គាត់​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ​

12-December-2019 | ដោយ ពលមនសិការ

​ក្រចេះ​៖​ ពលរដ្ឋ​ចំនួន​១៨​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ករណី​រអិល​ស្រុត​បាក់​ច្រាំង​ទន្លេរ​ នៅ​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ បាន​អំពាវនាវ​ស្នើ​សុំ​អោយ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ដី​ សម្រាប់​ពួក​គាត់​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ​ដើម្បី​ជ​ម្រៀ​ស​ចេញ​តំបន់​ទីតាំង​កើតហេតុ​ដែល​ពួក​គាត់​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​សព្វ​ថ្ងៃនេះ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​បាន​លើក​ឡើង​ថា​ កន្លង​ទៅ​អាជ្ញាធរ​ស្រុក​ខេត្ត​ រួម​និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​កើតហេតុ​ ជាមួយ​គ្នា​នោះ​ដែរ​អាជ្ញាធ​ក៏​បាន​គិត​គួរ​នឹង​ស្នើ​សុំ​ទៅ​ថ្នាក់លើ​ដើម្បី​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ពួក​គាត់​ផ្លាស់​ប្តូ​ទីតាំង​រស់នៅ​ ដើម្បី​ឲ្យ​គាត់​ចាក​ចេញពី​កន្លែង​ដែល​ប្រឈម​និង​ការ​គ្រោះថ្នាក់​នេះ​។​

​ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា​ ដោយសារ​ពួក​គាត់​រស់នៅ​មានការ​ភ័យ​ខ្លាច​ គឺ​ចាប់តាំងពី​កើតហេតុ​ ថ្ងៃ​ទី​១០​ ខែតុលា​ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែធ្នូ​នេះ​ ពួក​គាត់​ក៏​សម្រេច​ស្នើ​សុំ​និង​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ដី​សម្រាប់​ពួក​គាត់​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​រស់​ ដើម្បី​រើស​ចេញពី​តំបន់​ប្រឈម​ការ​គ្រោះថ្នាក់​នេះ​ ទៅ​កន្លែង​ដែល​ទីទួល​សុវត្ថិភាព​ដែល​អាជ្ញាធរ​កំណត់​ឲ្យ​។​

​ឆ្លើយ​តប​ទៅ​និង​បញ្ហា​នេះ​លោក​ ហេង​ សុ​ថា​ អភិបាលស្រុក​ឆ្លូង​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ទី​១២​នេះ​ថា​ រឿង​ហ្នឹង​យើង​បាន​គិត​រួច​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​រៀបចំ​គោលដៅ​ណាមួយ​ឱ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ លោក​ថា​ដំបូង​ឡើយ​គឺ​យើង​មាន​គោលដៅ​ដាក់​នៅ​លើ​ភ្នំ​ព្រះ​ ត្រង់​ចំណុច​ចម្ការ​ម៉ៃសាក់​ ដោយ​មានការ​ឯកភាព​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ រួច​ហើយ​ប៉ុន្តែ​ក្រោយមក​ដោយ​ការ​តវ៉ា​ពី​ បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ឃុំ​ដទៃ​ផ្សេង​ទៀត​
​លោក​អភិបាល​បាន​បញ្ជាក់​ដែរ​ថា​ ចរន្ត​តវ៉ា​នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្ដា​ឃុំ​ផ្សេង​ទៀត​តវ៉ា​ថា​ ហេតុ​អ្វី​បានជា​ឆ្នាំ​មុន​ករណី​មុន​ដែល​មានការ​កើតហេតុ​ ស្រ​ដៀង​គ្នា​នេះ​ដែរ​មិន​បាន​រៀបចំ​ឲ្យ​ពួក​គាត់​ទៅ​នៅ​ទីតាំង​កន្លែង​ហ្នឹង​។​

​លោក​អភិបាល​បន្ត​ថា​ ដោយសារ​ទីតាំង​ដី​នៅ​ចំណុច​ខាងលើ​នោះ​វា​តូច​ ដូច្នេះ​យើង​មិន​អាច​យក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៨​គ្រួសារ​ ទៅ​ដាក់​នៅ​ចំនុច​ទីតាំង​នោះ​ទេ​ប្រសិនបើ​យើង​សម្រេច​ដាក់​នៅ​ទីតាំង​នោះ​នឹង​មាន​បញ្ហា​ប្រឈម​ទំនាស់​ដីធ្លី​ ជាមួយ​បងប្អូន​ប្រជា​ព​រដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​ផ្សេង​ទៀត​។​ បញ្ហារ​នេះ​ឯកឧត្តម​អភិបាលខេត្ត​លោក​កំពុង​តែ​សម្រេចចិត្ត​ថា​តើ​ យក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៨​គ្រួសារ​នេះ​ ទៅ​ដាក់​នៅ​ទីតាំង​មួយ​ណា​ដើម្បី​ជា​កន្លែង​សម្រាប់​ពួក​គាត់​រស់នៅ​សមរម្យ​និង​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​ដទៃ​ទៀត​ អ​ញ្ចឹ​ង​យើង​កំពុង​តែ​គិត​ថា​ ធ្វើ​មិច​អោយ​វា​មាន​សមធម៌​ រវាង​អ្នក​មុន​និង​អ្នក​ក្រោយ​ អោយ​មាន​តុល្យភាព​និង​គ្នា​ កុំអោយ​អ្នក​មុន​ច្រណែន​អ្នក​ក្រោយ​ ៕


ចំនួនអ្នកទស្សនា

    21013237

  • ថ្ងៃនេះ2931
  • ម្សិលមិញ7411
  • សប្តាហ៍នេះ21141
  • ខែនេះ93881
  • ឆ្នាំនេះ570781
  • សរុប21013237