បើករថយន្ត​ឲ្យ​គេ​សុខៗ​ រក​គុក​ទាល់តែ​ឃើញ​

12-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ ០១​នាក់​ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ​ សឹម​ គង់​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៦:០០​នាទី​ បន្ទាប់​ពី​សមត្ថកិច្ច​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ ពាក់ព័ន្ធ​ករណី​លួច​ រថយន្ត​។​

​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ ជនសង្ស័យ​ ខាងលើ​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ថា​ រាល់ថ្ងៃ​រូប​ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ​ចិន​ មាន​ទីតាំង​ផ្លូវ​១៩៥៨​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ នៅ​ថ្ងៃ​កើតហេតុ​ ថៅកែ​ បាន​ប្រើ​រូបគេ​ឲ្យ​ទៅ​បើករថយន្ត​ ០១​គ្រឿង​ ម៉ាក​ Starex​ ព​ណ៍​ស​ មិន​ចាំ​ស្លាក​លេខ​ ជូន​ភ្ញៀវ​របស់​គាត់​ទៅ​ព្រ​លាន​យន្តហោះ​ ក្រោយ​ដាក់​ភ្ញៀវ​រួច​ រូបគេ​បាន​ជិះរ​ថន​យន្ត​នោះ​ ទៅ​ជួប​មិត្ត​ភ័ក្តិ​ ឈ្មោះ​ សេង​ នៅ​ម្តុំ​ផ្ទះសំណាក់​ គូ​រូ​ ខាងកើត​អង់​តែ​ន​ទួល​គោក​ ហើយ​ពួក​គេ​ទាំង​ ០២​នាក់​ បាន​ជិះ​រថយន្ត​ជាមួយ​គ្នា​ក្នុង​បំណង​រក​កន្លែង​ជក់​ថ្នាំ​ញៀន​ លុះ​ពេល​ជិះ​ដល់​ផ្លូវ​ស្ងាត់​ម្តុំ​វិទ្យាល័យ​ ឥន្ទ្រ​ទេវី​ ឈ្មោះ​ សេង​ ក៏​បាន​បបួល​រូបគេ​ ឲ្យ​លក់​រថយន្ត​នោះ​ ព្រមទាំង​បាន​យក​កាំភ្លើងខ្លី​មក​គម្រាម​រូបគេ​ និង​បាន​យក​ថ្នាំ​ ងងុយដេក​ បង្ខំ​ឲ្យ​រូបគេ​ផឹក​រហូត​សន្លប់​បាត់ស្មារតី​ ពេល​ដឹងខ្លួន​វិញ​រូបគេ​នៅ​ក្នុង​ពេទ្យ​កាល់​ម៉ែត្រ​ ក៏​ស្រាប់តែ​សមត្ថកិច្ច​អាវុធហត្ថ​មក​ឃាត់ខ្លួន​តែ​ម្តង​។​ ជនសង្ស័យ​ ខាងលើ​ បាន​បន្ថែម​ទៀត​ថា​ រូបគេ​ប្រើប្រាស់​គ្រឿងញៀន​ រយៈពេល​០១​ឆ្នាំ​មក​ហើយ​ ៕

 

ចំនួនអ្នកទស្សនា

    20539647

  • ថ្ងៃនេះ16471
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75311
  • ខែនេះ97191
  • ឆ្នាំនេះ97191
  • សរុប20539647