ប៉ៃលិន៖ កាលពីវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានល្បាតនៅចំណុចភ្នំដំបង ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានប្រទះឃើញជនសង្ស័យចំនួន ០២នាក់ កំពុងតែប្រមូលផ្ដុំគ្នាគួរឲ្យសង្ស័យ នៅក្នុងចំណុចខាងលើភ្លាមនោះកម្លាំងនគរបាលក៏បានសួរនាំ ធ្វើការឆែកឆេរ និងបាននាំខ្លួនជនសង្ស័យមកកាន់អធិការនគរបាលក្រុងប៉ៃលិន ដើម្បីពិនិត្យទឹកនោមរកសារធាតុញៀញ ជាលទ្ធផលបាន បង្ហាញថាជនសង្ស័យទាំងពីរនាក់ពិតជាមានផ្ទុកនូវសារធាតុ ញៀនខុសច្បាប់ពិតប្រាកដ មែន ។
ជនសង្ស័យទាំង ០២មាន១.ឈ្មោះ ង៉ែត គា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ សេន ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន អប់រំណែនាំ និងបានអោយអាណាព្យាបាលមកធានា ដើម្បីយកទៅបន្សាបនៅមណ្ឌលកែប្រែ ៕