សៀមរាប៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ សហការជាមួយលោក ចៅសង្កាត់រង និងប្រជាការពារ បង្ក្រាបបទល្មើសនេសាទ នៅចំណុចក្នុងឃ្លាំងទឹកវាលខាងក្រោម ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបង្ក្រាបបាននិងដុតបំផ្លាញចោលនឹងកន្លែងរួមមានៈអុយស្បៃមុង ចំនួន១២កន្លែង ស្មើចំនួន ១១០០ម៉ែត្រ, ចំរឹងឈើចំនួន៣៦០ដើម(បំផ្លាញនៅកន្លែង) និងចាក់ប្រលែងកូនត្រីចំនួន៥០គីឡូក្រាម ៕