សៀមរាប៖ ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យទាំង៧នាក់រួមមានទី១-ឈ្មោះ ពេជ្រ ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ ឆ្នាំកំណើត១៩៨៩ រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទី២-ឈ្មោះ អ៊ូច សុបិន្ត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩៣ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទី៣-ឈ្មោះ តាន់ រស្មី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩១ រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទី៤-ឈ្មោះ ស្រី សតាក់ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩២ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទី៥-ឈ្មោះ ទឹម សុជា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩២ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ទី៦-ឈ្មោះ ផាន់ ឡៃហេង ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត២០០៥ រស់នៅភូមិ ក្រសាំងរលើង សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
និងទី៧-ឈ្មោះ យិន វីរៈ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩២ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ៕