សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ចាប់ពី​ពេល​ចាប់​ផ្ទៃ​ រហូត​ដល់​ពេល​អាយុ​២​ឆ្នាំ​ យើង​ត្រូវ​តាម​ថែទាំ​គេ​ ដែល​រដ្ឋ​ត្រូវ​ចេញ​ថវិកា​ ជិត​២​រយ​ដុល្លារ​ សម្រាប់​កុមារ​ម្នាក់​

16-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ស្ត្រី​ចាប់ពី​មាន​ផ្ទៃពោះ​ភ្លាម​ យើង​ចាប់ផ្តើម​ផ្តល់​ប្រាក់​ឧ​ប​ត្ថ​ម​ មុន​ពេល​ឆ្លងទន្លេ​ ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ ៤​ដង​ ក្នុង​មួយ​ដង​យើង​ឧ​ប​ត្ថ​ម​ ដល់​ពេល​ឆ្លងទន្លេ​យើង​ឧ​ប​ត្ថ​ម​ប្រាក់​ច្រើន​បន្តិច​ បន្ទាប់​ពី​ឆ្លងទន្លេ​ហើយ​ កូន​រយៈពេល​២​ឆ្នាំ​ យើង​ត្រូវ​ឧ​ប​ត្ថ​ម​៨​ដង​ទៀត​ អ​ញ្ចឹ​ង​យើង​ចំណាយ​ក្នុង​មនុស្ស​ម្នាក់​ សម្រាប់​ទារក​ម្នាក់​ ចាប់ពី​ពេល​ចាប់​ផ្ទៃ​ រហូត​ដល់​ពេល​អាយុ​២​ឆ្នាំ​ យើង​ត្រូវ​តាម​ថែទាំ​គេ​ ដែល​រដ្ឋ​ត្រូវ​ចេញ​ថវិកា​ ជិត​២​រយ​ដុល្លារ​ សម្រាប់​កុមារ​ម្នាក់​។​

​យោង​តាម​របាយការណ៍​ឯកឧត្តម​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ដល់​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ មានកម្ម​ការិនី​ ឆ្លងទន្លេ​ចំនួន​៧៣០៣៧​នាក់​ ចំនួន​កូន​៧៣៥២១​នាក់​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ពេល​សម្តេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន​ ២,៥៨៨​នាក់​ដែល​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។​ ព្រឹក​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ ៕


ចំនួនអ្នកទស្សនា

    20538057

  • ថ្ងៃនេះ14881
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73721
  • ខែនេះ95601
  • ឆ្នាំនេះ95601
  • សរុប20538057