មន្ទីរពេទ្យ​កម្ពុជា​ មាន​សមត្ថភាព​ព្យាបាល​ ដោះ​ដូរ​ក្រលៀន​បាន​

16-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ២,៥៨៨​ នាក់​ នៅ​កោះ​ពេ​ជ្យ​កាលពី​ព្រឹក​មិ​ញ​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អោយ​បានដឹង​អំពី​សមត្ថភាព​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ (​មន្ទីរពេទ្យ​ទាហាន​)​ ដែល​អាច​ព្យាបាល​ និង​ដោះ​ដូរ​ក្រលៀន​ (​គ្រឿងក្នុង​)​និង​សរីរាង្គ​មួយ​ចំនួន​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ចេញ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ក្រៅប្រទេស​ឡើយ​។​

​ការ​ដូរ​ក្រលៀន​ ឬ​សរីរាង្គ​ក្នុង​មួយ​ចំនួន​នៅ​ពេល​នេះ​ គឺ​អាច​ធ្វើ​បាន​ប្រកបដោយ​សុវត្ថិភាព​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ (​ពេទ្យ​ទាហាន​)​។​ សម្តេច​តេ​ជោ​ បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ដែល​កំពុង​ជួប​បញ្ហា​ដូរ​ក្រលៀន​កុំ​អស់សង្ឃឹម​អោយ​សោះ​ ទោះបី​គ្មាន​ប្រាក់​ គឺ​ឲ្យ​តែ​មាន​សាច់ញាតិ​បងប្អូន​កូនចៅ​ ឬ​គ្រួសារ​អ្នកជំងឺ​មាន​គ្រ​លៀន​ប្រភេទ​ដូច​គ្នា​គឺ​អាច​មក​ពិភាក្សា​ ព្យាបាល​និង​ដោះ​ដូរ​នៅ​មន្ទីរពេទ្យ​នេះ​បាន​ដែល​មានគុណ​ភាពល្អ​ដូច​មន្ទីរពេទ្យ​នៅ​ក្រៅប្រទេស​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព​ ប្រសិទ្ធភាព​ខ្ពស់​ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ​ ដើម្បី​អោយ​សក្តិ​សមជា​កន្លែង​ព្យាបាល​របស់​ជាតិ​ក្នុង​ការ​បម្រើសេវា​សុខភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​៕​

 

ចំនួនអ្នកទស្សនា

    20540397

  • ថ្ងៃនេះ17221
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76061
  • ខែនេះ97941
  • ឆ្នាំនេះ97941
  • សរុប20540397