កម្ពុជា​ និង​សហរដ្ឋ​អា​មេ​រិច​ ឯកភាព​ និង​ ប្តេជ្ញា​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​

17-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែ​មិគសិរ​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្តម​ អង្គ​វង្ស​ វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌​ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​ បាន​ទទួល​ជួប​ឯកឧត្តម​W.​ Patrick​ Murphy​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​កម្ពុជា​ និង​មន្ត្រី​ស្ថានទូត​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​កម្ពុជា​ ដើម្បី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ ពិភាក្សា​ការងារ​។​

​ជា​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ភាគី​ទាំង​ពីរ​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ ប្រកប​ ដោយ​លទ្ធផល​ ជាទី​ មោ​ទ​នៈរ​វាង​កម្ពុជា​ និង​សហរដ្ឋ​អា​មេ​រិច​កន្លង​មក​ ជា​ពិសេស​ ពាក់ព័ន្ធ​នឹង​ ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ ជំនាញការ​បង្ក្រាប​បទ​លើ្ម​ស​ ការ​ផ្ទេរ​ទណ្ឌិត​ និង​ការ​ផ្តល់​ជំនួយ​ ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ វិស័យ​ ព្រហ្មទណ្ឌ​។​

​ជា​ចុង​ក្រោយ​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ និង​ ប្តេជ្ញា​ ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​សហរដ្ឋ​អា​មេ​រិច​ តាម​រយៈ​ការ​បន្ត​ការ​បណ្តុះបណ្តាល​ ធនធានមនុស្ស​ ការ​ផ្តល់​ជំនួយ​ទៅ​វិញ​ទៅ​មក​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន​និង​ បទល្មើស​លាង​លុយ​ ការ​ការពារ​កុមារ​ និង​ ការ​អនុវត្ត​ច្បាប់​ ៕​

 

ចំនួនអ្នកទស្សនា

    20538007

  • ថ្ងៃនេះ14831
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73671
  • ខែនេះ95551
  • ឆ្នាំនេះ95551
  • សរុប20538007