ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូមកពីទីក្រុងកឹនថឺ ដែលដឹកនាំដោយឯកឧត្តម ជិន ក្វីកជុង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្ស នៃគណៈកម្មាធិការក្រុងកឹនថឺ នៃសាធារណរដ្ឋសង្គមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕