ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយធនាគារអភិវឌ្ឍន៍ អាស៊ី(ADB) រៀបចំកិច្ចប្រជុំ អនុគណៈកម្មាធិការគយ (CBTA) លើកទី២

17-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ មានការរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការគយ(CBTA) លើកទី២ ស្ដីពីកិច្ច ព្រមព្រៀងឆ្លងកាត់ព្រំដែន បណ្ដោះអាសន្ន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុង មហាអនុតំបន់មេគង្គ ដែលរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា និងចិន។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកស្រី Ms. Kanya S, Sasradipoera អ្នកជំនាញការពាណិជ្ជកម្មជាន់ខ្ពស់ របស់ធនាគារអភិវឌ្ឍអាស៊ី ក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយផ្នែកបច្ចេកទេសក្នុង ការ គ្រប់គ្រងយានយន្តចេញ-ចូល ការគ្រប់គ្រងក្រុមហ៊ុនប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងនីតិវិធីត្រួតពិនិត្យរបស់សមត្ថកិច្ចគយ ស្របតាមបទដ្ឋានគតិយុត្តពាក់ព័ន្ធនៃបណ្តាប្រទេសទាំងនេះ សំដៅសម្រួល និងបង្កើនបរិមាណ ទំនិញនាំចេញ-នាំចូលបន្ថែមទៀតនៅក្នុងបណ្ដាប្រទេសនៃមហាអនុតំបន់មេគង្គ។

សូមជម្រាបជូនផងដែរថា៖ ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានលុបចោល ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) និង បានផ្អាកមិនអោយមាន មន្ត្រីអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហរ័ណ នីហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៅតាមច្រកព្រំដែនសំខាន់ៗ ដើម្បីសម្រួលដល់នីតិវិធីនៃការធ្វើចរាចរណ៍ ទំនិញឆ្លងកាត់ព្រំដែនឱ្យមានលក្ខណៈសាមញ្ញ មានប្រសិទ្ធភាព តម្លាភាព ចំណាយតិច និងចំណេញពេលវេលា៕

 

ចំនួនអ្នកទស្សនា

    20537947

  • ថ្ងៃនេះ14771
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73611
  • ខែនេះ95491
  • ឆ្នាំនេះ95491
  • សរុប20537947