ថ្នាំ​ញៀន​ជាង​១​ពាន់​គ្រាប់​ និង​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ ត្រូវ​នគរបាល​បង្ក្រាប​

18-December-2019 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​៖​ ថ្នាំ​ញៀន​ជាង​១​ពាន់​គ្រាប់​ និង​ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​អូ​ស្មាច់​ ឃាត់ខ្លួន​។​ ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ ៧​រោច​ ខែ​មិគសិរ​ ឆ្នាំ​២០១៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែ​ ធ្នូ​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​២១​នឹង​១៥​នាទី​ នៅ​ចំណុច​ ភូមិ​គី​រី​មង្គល​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​ដោយ​មានការ​ចង្អុល​ បង្ហាញ​ពី​លោក​ ឧ​.​ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​ កំលាំង​ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​និង​មានការ​ចូលរួម​ប៉ុ​ស្តី​រដ្ឋបាល​អូ​ស្មាច់​ នឹង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ វ​/​ឯ​ ថោ​ង​ សា​មិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ចុះ​បង្ក្រាប​ករណី​ ជូ​ញ​ដូរ​នឹង​ចែកចាយ​គ្រឿងញៀន​ ០១​ករណី​ ត្រង់​ចំនុច​ ភូមិ​គី​រី​មង្គល​ សង្កាត់​អូ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​ ០២​នាក់​ ស្រី​០១​នាក់​។​
​លោក​វរសេនីយ៍ឯក​ ថោ​ង​ សា​មិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ជនសង្ស័យ​ទាំង​២​នាក់​រួម​មានៈ​ទី​១-​ឈ្មោះ​ សេង​ ទូច​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ តា​មិ​ម​ឃុំ​តា​មិ​ម​ ស្រុក​ស្ទឹង​សែន​ ខេត្តបាត់ដំបង​,​ ទី​២-​ឈ្មោះ​ ស៊ីវ​ នុ​ស្សា​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​ដកហូត​វ​ត្តុ​តាង​រួម​មានៈ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ ពណ៌​ក្រហម​ចំនួន​១២០៦​គ្រាប់​,​ ទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ម៉ូតូ​០១​គ្រឿង​។​​​ ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ ចាត់ចែង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

 

ចំនួនអ្នកទស្សនា

    20537417

  • ថ្ងៃនេះ14241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73081
  • ខែនេះ94961
  • ឆ្នាំនេះ94961
  • សរុប20537417