ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានភ្លើងឆេះទាំងស្រុង ពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច។ ហេតុការណ៍អគ្គិភ័យខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរ នៅផ្ទះ។ មូលហេតុៈឆ្លងចរន្តអគ្គិសនី ៕