រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៣​ ខែធ្នូ​នេះ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​

18-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ​ បន្ត​សម័យប្រជុំ​លើក​ទី​៣​ នីតិកាល​ទី​៦​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ដោយ​ពិភាក្សា​ និង​អនុម័ត​នូវ​របៀបវារៈ​ចំនួន​៦​ បន្ថែម​ទៀត​ ដូច​ជា​៖​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ ហ្គ្រី​ន​ សឺ​ស្តែ​ន​ណេ​ប៊​ល​ វេន​ឈ័​រ​ (​ខេ​ម​បូ​ឌា​)​ ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តស្វាយរៀង​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ ធានា​ ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ រ៉ា​យ​ ផៅ​វ័​រ​ សឹ​ប​ផ្លា​យ​ ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៣០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តបន្ទាយមានជ័យ​។​

​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ រ៉ា​យ​សិន​ អេ​នើ​ជី​ (​ខេ​ម​បូ​ឌា​)​ បាត់ដំបង​ ឯ​.​ក​ សម្រាប់​គម្រោង​ សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៦០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តបាត់ដំបង​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ស្នេ​ថេ​ក​ អ៊ី​ន​ហ្វី​នី​ត​ ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៣០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តពោធិ៍សាត់​។​

​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ ធី​អេស​ប៊ី​ភី​ សេ​កុង​ ផៅ​វ័​រ​ អ៊ែន​ មី​នើ​រ៉​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ និង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ ទូទាត់​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ សេ​កុង​ សឺ​មម័ល​ ផៅ​វ័​រ​ ផ្លេ​ន​ ខម​ភេ​នី​ លី​មី​ធី​ត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​សូម​ជម្រាប​ថា​ កាលពី​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​ នា​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ រដ្ឋសភា​នៅ​មាន​សល់​នូវ​របៀបវារៈ​ចំនួន​មួយ​ គឺ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ ច្បាប់​សមុទ្រ​ ចុះ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​១៩៨២​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​និង​ការ​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម​ និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។​ ដូច្នេះ​សម័យប្រជុំ​ពេញ​អង្គនា​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​ នឹង​ត្រូវ​អនុម័ត​នូវ​របៀបវារៈ​ចំនួន​៧​ ៕


ចំនួនអ្នកទស្សនា

    20537507

  • ថ្ងៃនេះ14331
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73171
  • ខែនេះ95051
  • ឆ្នាំនេះ95051
  • សរុប20537507