អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនជាតិ​ នី​ហ្សេ​រី​យ៉ា​ម្នាក់​ រួម​គ្រឿងញៀន​ ជា​ច្រើន​ប្រភេទ​

18-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ បុរស​ស្បែក​ខ្មៅ​ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ ឈ្មោះ​ FRANK​ UBALE​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រួម​និង​គ្រឿងញៀន​ ជា​ច្រើន​ប្រភេទ​(​ក្រាម​ពណ៌​ស​ថ្លា​ ១៨​កញ្ចប់​ ស្មើ​ ២៩០០.២​ក្រាម​ ,​ម្សៅ​ពណ៌​ស​ ០៧​កញ្ចប់​ ស្មើ​៤១.១១​ក្រាម​ ,​ថ្នាំ​គ្រាប់​ចំរុះ​ពណ៌​ ៩៨​គ្រាប់​ ស្មើ​៥០.៩៣​ក្រាម​)​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៨​នឹង​៥០​នាទី​ ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​លើ​ផ្លូវ​បេតុង​លេខ​១៩​ និង​បន្ទប់​ជួល​លេខ​០៩​ ជាន់​ទី​១​ ភូមិ​ត្រពាំង​ថ្លឹង​៤​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ពេល​ឃាត់ខ្លួន​បាន​យក​មក​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ជនសង្ស័យ​ ខាងលើ​ បាន​សារភាព​ថា​ គ្រឿងញៀន​ទាំងអស់​ ជា​របស់​រូបគេ​ ពិតប្រាកដ​មែន​ ទុក​សម្រាប់​ជួយ​ដូរ​ ចែកចាយ​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ហើយ​រូបគេ​ ក៏​មាន​បក្ខពួក​ជា​ជាតិ​ នី​ហ្សេ​រី​យ៉ា​ ដូច​គ្នា​០២​នាក់​ទៀត​ ដែល​រកស៊ី​ជួញដូរ​គ្រឿងញៀន​ ជាមួយ​គ្នា​ នឹង​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។​

​ប​ច្ចុ​ប​ន្ប​ ជនសង្ស័យ​ ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ កំពុង​បន្ត​ធ្វើការ​សួរ​ចម្លើយ​ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​។​


ចំនួនអ្នកទស្សនា

    21011417

  • ថ្ងៃនេះ1111
  • ម្សិលមិញ7411
  • សប្តាហ៍នេះ19321
  • ខែនេះ92061
  • ឆ្នាំនេះ568961
  • សរុប21011417