ជុង​មិន​ដែល​ភ្លេច​កុក​ លួច​តាំងពី​ឆ្នាំ​២០០១​ ទើប​ចាប់​បាន​នៅ​ឆ្នាំ​២០១៩​ ករណី​លួច​មាន​ស្ថាន​ទំងន់ទោស​ នៅ​ត្រាំកក់

19-December-2019 | ដោយ ពលមនសិការ

​តាកែវ​៖​ ក្រោយ​ពី​បាន​កំណត់​មុខសញ្ញា​ និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ តាម​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ ចំពោះ​មុខសញ្ញា​លួច​ ឆក់​ ប្លន់​ក្នុង​មូលដ្ឋាន​ នៅ​ថ្ងៃ​ពុធ​ ៧​ រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​៣០​នាទី​ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​(​ម៉ូតូ​)​។​

​មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សៀង​ កុសល​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិរ​មុន​ ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ ខេត្តតាកែវ​ (​មុខសញ្ញា​កាច់​សោ​ម៉ូតូ​)​ ឃាត់ខ្លួន​ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ុ​យ​គី​និ​ច​ ដើរ​លក់​ដោយ​គ្មាន​ឯកសារ​ ត្រង់​ចំណុច​នៅ​ភូមិ​ខ្លា​គ្រ​ហ៊ឹ​ម​ ឃុំ​តា​ភេ​ម​ ស្រុក​ត្រាំកក់​។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទី​២-​ឈ្មោះ​ឡាយ​ សុភាព​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ហ្លួង​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង​ នៅ​ចំណុច​ភូមិ​ត្រពាំង​វែង​ ឃុំ​បឹង​ត្រាញ់​ខាងត្បូង​ ស្រុក​សំរោង​ (​មុខសញ្ញា​កាច់​សោ​ម៉ូតូ​)​ ដែល​មុខសញ្ញា​ខាងលើ​មាន​ដី​ចាប់ខ្លួន​ផង​ដែរ​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ប្រដាប់​អាវុធ​)​ ប្រព្រឹត្ត​នៅ​ឃុំ​បឹង​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០១​ ហើយ​បាន​រត់គេច​ខ្លួន​ដល់​បច្ចុប្បន្ន​។​

​ក្រោយ​ឃាត់ខ្លួន​ កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​,-​ទូរស័ព្ទ​ដៃ​ ០២​គ្រឿង​,​ -​ម៉ូតូ​០២​គ្រឿង​,​ -​ផ្លា​ក​លេខ​ម៉ូតូ​ចំនួន​ ០៣​ផ្លា​ក​និង​សម្ភារ​មួយ​ចំនួន​ទៀត​។​​ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

 

ចំនួនអ្នកទស្សនា

    20539977

  • ថ្ងៃនេះ16801
  • ម្សិលមិញ15681
  • សប្តាហ៍នេះ75641
  • ខែនេះ97521
  • ឆ្នាំនេះ97521
  • សរុប20539977