អភិបាល​ខណ្ឌទួលគោក​ ដឹកនាំ​កម្លាំង​បង្ក្រាប​ទីតាំង​ បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​

19-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡា​ង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោ​ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ ជាក់ស្ដែង​ពី​បទ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ភ្នាល់​បាល់​តាម​អន​ឡាញ​)​។​

​ប្រតិបត្តិការ​ខាងលើ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៨​នឹង​៣០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦៨​ ផ្លូវ​ លេខ​២៤៥​ក្រុម​ទី​៣៣​ ភូមិ​១២​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​គណៈ​បញ្ជាការ​ឯក​ភព​ខណ្ឌទួលគោក​ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ឯក​ ឃុន​ដឿ​ន​ អភិបាល​ខណ្ឌទួលគោក​ និង​ក្រោម​កិច្ច​សម្របសម្រួល​ពី​លោក​ រៀល​ សុ​ភិន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​មាន​លោក​ ផល​ សុខ​រចនា​ ជា​ក្រឡាបញ្ជី​អម​ផង​។​

​មន្ត្រី​នគរបាល​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ង៉ឹ​ង​ សា​រុណ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ណេ​ត​A366​ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវលំ​ បូ​រី​រុងរឿង​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ ភ្នំពេញ​ (​ជា​ភ្នាក់ងារ​ស៊ីសង​)​។​ ទី​២-​ឈ្មោះ​ លី​ ឡាយ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ណេ​ត​ A366​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ចំរើន​ផល​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ (​ជា​ភ្នាក់ងារ​ស៊ី​ស៊ីសង​)​។​ ទី​៣-​ឈ្មោះ​ ងួ​ន​ ថា​ញ់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ណេ​ត​A366​ ស្នាក់​នៅផ្ទះ​លេខ​១១៧​ ផ្លូវជាតិ​លេខ​៦​ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ (​ជា​ភ្នាក់ងារ​ស៊ីសង​)​។​ និង​ទី​៤-​ឈ្មោះ​ ងួ​ន​ ចាន់​ថា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ បុគ្គលិក​ណេ​ត​ A366​ ស្នាក់​នៅផ្ទះ​លេខ​១១៧​ ផ្លូវជាតិ​លេខ​៦​ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ (​ជា​ភ្នាក់ងារ​ស៊ីសង​)​។​

​វត្ថុ​តាង​ចាប់​យក​មានៈ​ម៉ូនីទ័រ​ចំនួន​២០​គ្រឿង​,​ CPU​ចំនួន​១៥​គ្រឿង​,​ ឃី​ប៊​ត​ចំនួន​១៥,​ ម៉ៅ​ចំនួន​១៤,​ ម៉ាស៊ីន​ព្រី​ន​បុ​ង​បាល់​ចំនួន​៣​គ្រឿង​,​ ម៉ាស៊ីន​ព្រី​ន​ឯកសារ​ចំនួន​២​គ្រឿង​,​ ក្បាល​កា​ម៉េ​រ៉ា​សុវត្ថិភាព​ មួយ​គ្រឿង​,​ ប្រាក់​រៀល​ ចំនួន​៦,៩៦៨,៥០០៛​ (​ប្រាំមួយ​លាន​ប្រាំបួន​សែន​ប្រាំមួយ​ម៉ឺន​ប្រាំបី​ពាន់​ប្រាំ​រយ​រៀល​គត់​),​ ប្រាក់​ដុល្លារ​ចំនួន​២៦៧៥$​ (​ពីរ​ពាន់​ប្រាំមួយ​រយ​ចិតសិប​ប្រាំ​ដុល្លារ​អា​មេ​រិច​),​ វិញ្ញាបនបត្រ​អនុញ្ញាត​អាជីវកម្ម​ របស់​ឈ្មោះ​ នាក់​ គ​ន្ធា​ មួយ​សន្លឹក​,​ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ Yamaha​ Mio​ ពណ៌​ទឹកប៊ិច​ចាស់​ លាយ​ទឹកប្រាក់​អត់​ស្លាក​លេខ​ និង​ឯកសា​របុង​ចាក់​បាល់​ស៊ីសង​មួយ​ចំនួន​។​

​ក្រោយ​ពី​ត្រួតពិនិត្យ​រួច​ក្រុម​ប្រតិបត្តិការ​សម្រេច​ឃាត់​ជនសង្ស័យ​ខាងលើ​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ចាត់ការ​តាម​ផ្លូវច្បាប់​។​ ទីតាំង​ប្រព្រឹត្ត​បទល្មើស​សមត្ថកិច្ច​ បាន​បិទ​សៀ​ល​ឃ្លុំបេរ​ផ្ទះ​ជា​បណ្ដោះអាសន្ន​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​ សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

 

ចំនួនអ្នកទស្សនា

    20538347

  • ថ្ងៃនេះ15171
  • ម្សិលមិញ15681
  • សប្តាហ៍នេះ74011
  • ខែនេះ95891
  • ឆ្នាំនេះ95891
  • សរុប20538347