កំពត៖ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាការអន្តរក្រសួង និងរដ្ឋបាលខេត្តកំពត បានរៀបចំការប្រកួតប្រណាំងម៉ូតូទឹក ដើម្បីអបអរពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្តកំពត ដោយមានការចូលរួមពីប្រជាពលរដ្ឋចូលរួមសរុបប្រមាណ២០០នាក់។
សូមជម្រាបថា ពិធីបុណ្យសមុទ្រឆ្នាំនេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដែមមានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូចជា ការរៀបចំសិក្ខាសាលា ពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ ពិធីដាំដើមឈើ សកម្មភាពកីឡាច្រើនប្រភេទ ការតាំងពិពរណ៍សមិទ្ធិផល គម្រោងអភិវឌ្ឍន៍ និងផលិតផលខ្មែរ ការសម្ពោធវិថីលក់ម្ហូបអាហារ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការសំដែងទស្សនីយភាពសិល្បៈកម្ពុជា និងសិល្បៈបរទេស ការប្រគំតន្ត្រី និងកំប្លែង និងសកម្មពនានាជាច្រើនទៀត។
គួតកត់សំគាល់ នៅថ្ងៃស្អែក ទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពតនេះ ៕