ក្រសួងទេសចរណ៍​ ប្រកាស​ជ័យ​លា​ភី​ការ​ប្រកួតប្រជែង​ស្នាដៃ​ស្ថា​ប​ត្យ​ កម្មវិធី​លក់​ម្ហូបអាហារ​ ក្នុង​ខេត្តកំពត​ ឆ្នាំ​២០១៩

20-December-2019 | ដោយ ពលមនសិការ

កំពត​៖​ ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ បាន​ប្រកាស​ និង​ប្រគល់​ជ័យ​លា​ភី​ស្នាដៃ​ស្ថា​ប​ត្យ​ កម្មវិធី​លក់​ម្ហូបអាហារ​ ក្នុង​ខេត្តកំពត​ ឆ្នាំ​២០១៩​ ក្រោយ​ពី​បាន​ឆ្លងកាត់​ការ​ពិនិត្យ​ និង​វាយតម្លៃ​សា្ន​ដៃ​និស្សិត​ ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡងប្រណាំង​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ វាយតម្លៃ​ទីក្រុង​ស្អាត​ និង​ឯកឧត្តម​ ជាវ​ តា​យ​ អភិបាល​ខេត្តកំពត​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​ខេត្តកំពត​ មន្ត្រីរាជការ​ អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្តកំពត​ ប្រមាណ​ ៥០០​នាក់​។​

​អង្គពិធី​ទាំងមូល​បាន​រីករាយ​អបអរសាទរ​ និង​កោតសរសើរ​ដល់​ស្នាដៃ​និស្សិត​ជ័យ​លា​ភី​ ដែល​ជា​យុវជន​ជំនាន់​ក្រោយ​បាន​ចូលរួម​សិក្សា​ស្វែង​យល់​ ក៏​ដូច​ជា​រៀបចំ​ជា​គម្រោង​ស្ថាបត្យកម្ម​សម្រាប់​ឱ្យ​កែ​លម្អ​វិធី​លក់​ម្ហូបអាហារ​ ខេត្តកំពត​កាន់តែ​ប្រសើរ​ឡើង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ជយលាភី​ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅ​លើ​ក្រុម​និស្សិត​ដែល​មានឈ្មោះ​៖​ ទី​១.​ លោក​ ចាន់​ សុ​ត្ថា​ណា​តូ​ ២.​ លោក​ យ៉ា​ សុ​ន​ ឧត្តម​ និង​ ៣.​ កញ្ញា​ ថោ​ង​ រតនរង្សី​ មក​ពី​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​។​

​គួរ​រំលឹក​ថា​ ទីតាំង​ដែល​បាន​ជ្រើសរើស​ដាក់​ឱ្យ​ប្រឡងប្រណាំង​ស្ថា​ប​ត្យ​ កម្មវិធី​លក់​ម្ហូបអាហារ​ខេត្តកំពត​ ស្ថិត​នៅ​តាម​បណ្ដោយ​សួន​ ក្បែរ​ផ្សារ​ក្រណាត់​។​

​នា​ឱកាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ វិ​ថី​លក់​ម្ហូបអាហារ​ ឬ​ Food​ Street​ នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ ដល់​វិស័យ​ទេសចរណ៍​ ក៏​ដូច​ជា​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ទាំងអស់​អាច​ពិសា​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ចម្អិន​ថ្មីៗ​ក្តៅៗ​ស្រស់ៗ​ និង​មាន​អនាម័យ​។​ ក្រៅពី​នេះ​ ភ្ញៀវ​ទេសចរ​ក៏​អាច​ទស្សនា​ពី​របៀប​ ឬ​សិល្បៈ​នៃ​ការ​ចម្អិន​អាហារ​ ការ​តុបតែង​ម្ហូបអាហារ​ ការ​បម្រើ​សេវាកម្ម​ និង​របៀប​បរិភោគ​។​

​ដើម្បី​បញ្ជាក់​ជា​សក្ខីភាព​ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ជយលាភី​ ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ​ង​ ខុន​ បាន​ប្រគល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ជយលាភី​ និង​ថវិកា​ចំនួន​ ៤​លាន​រៀល​ និង​បាន​ប្រគល់​ជូន​សៀវភៅ​ប្លង់​គំរូ​ប្រភេទ​ ២D​ ដល់​លិ​ក​អភិបាលខេត្ត​ ជាវ​ តា​យ​ ថែម​ទៀត​ផង​៕

 

ចំនួនអ្នកទស្សនា

    20538147

  • ថ្ងៃនេះ14971
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73811
  • ខែនេះ95691
  • ឆ្នាំនេះ95691
  • សរុប20538147