ក្មេង​ទំនើង​កែ​ច្នៃ​ស៊ី​ម៉ាំង​ម៉ូតូ​បំពង​សំឡេង​ អត់​ស្លាក​លេខ​អត់​មាន​កញ្ចក់​ និង​ អត់​ពាក់មួក​សុវត្ថិភាព​ ត្រូវ​បាន​ឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​

23-December-2019 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​៖​ លោក​វរសេនីយ៍ឯក​ភុល​ ភស្តា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ ត្រួតពិនិត្យ​តាម​ដងផ្លូវ​ ឃាត់​ទុក​មធ្យោបាយ​(​ម៉ូតូ​)​ ដែល​ជន​ទំនើង​ បាន​នឹង​កំពុង​ប្រើប្រាស់​កែ​ច្នៃ​ស៊ី​ម៉ាំង​ បំពង​សំឡេង​រំខាន​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​ និង​គ្មាន​ស្លាក​លេខ​ មិន​មាន​កញ្ចក់​មើល​ក្រោយ​ មិន​ពាក់មួក​ការពារ​សុវត្ថិភាព​ ឃាត់​ទុក​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​ឡើយ​។​

​លោក​ភុល​ ភស្តា​ បាន​បញ្ជាក់​ថា​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​ ការ​ឃាត់​ទុក​មធ្យោបាយ​ដែល​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងនេះ​ មិន​បាន​ផាកពិន័យ​ ឬ​ដាក់​ទណ្ឌកម្ម​អ្វី​ឡើយ​ !​ ក្រោយ​ពេល​សា​ម៉ី​ខ្លួន​ ធ្វើ​កិច្ចសន្យា​ និង​ បាន​បំពាក់​បរិក្ខារ​ត្រឹមត្រូវ​ អនុញ្ញាត​ឲ្យ​យក​មធ្យោបាយ​ទៅ​ប្រើប្រាស់​បាន​៕


ចំនួនអ្នកទស្សនា

    20536487

  • ថ្ងៃនេះ13311
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72151
  • ខែនេះ94031
  • ឆ្នាំនេះ94031
  • សរុប20536487