កំពង់ចាម៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានធើ្វកិច្ចសន្យាដល់ម្ចាស់យានដ្ឋានជួសជុលកែច្នៃតមើ្លងយានយន្ត និងយានដ្ឋានជួសជុលដែលមិនទាន់មានច្បាប់អនុញ្ញាត្តធ្វើអាជីវកម្ម និងផុតសុពលភាព ក្នុងករណីម្ចាស់យានដ្ឋានយល់ព្រមចុះបញ្ជីដើម្បីចូលរួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន និងអាយុជីវិតមនុស្ស សត្វ នៅក្នុងស្រុកកំពង់សៀម ចំនួន២៣យានដ្ឋាន និងស្រុកព្រៃឈរ ចំនួន២៩យានដ្ឋាន ខេត្តកំពង់ចាម ៕