សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបបានសហការជាមួយគណៈកម្មកាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្ក្រាបទីតាំងអាជីវកម្មស្តុកប៊ីចេងមួយកន្លែង សញ្ញារូបវែក ពីបទ រំលោភលើកម្មសិទ្ធិបញ្ញា ស្ថិតនៅភូមិសាស្ត្រ បូរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ឹម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ និងដកហូតបានវត្ថុតាង ប៊ីចេងសញ្ញារូបវែក ចំណុះ១០០០ក្រាម ចំនួន ៥០បេ ប៊ីចេងសញ្ញារូបវែកចំណុះ៥០០ក្រាម ចំនួន៤៨០បេ ប៊ីចេងសញ្ញារូបវែកចំណុះ ២៥០ក្រាម ចំនួន ៤៤៥បេ ប៊ីចេងសញ្ញារូបវែកចំណុះ ៤០ក្រាម ចំនួន ៤៥បេ សរុបទម្ងន់ប៊ីចេងជាង ១៩តោន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី៕