ព្រៃវែង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល១៦នឹង២០នាទី នៅចំណុចភូមិព្រេច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។
ផ្ទះដែលត្រូវបានភ្លើងឆេះ សង់អំពីរឈើ អស់ទាំងស្រុងដែលមានទំហំ១០ម×៤ម ជារបស់ម្ចាស់ផ្ទះ ឈ្មោះ អេត កុសល អាយុ៣៤ឆ្នាំ មិននៅផ្ទះទៅធ្វើការងារនៅភ្នំពេញ ប្រពន្ធជាអ្នកចាំផ្ទះឈ្មោះ វ៉ាត ស្រីពុំ អាយុ៣២ឆ្នាំ ហើយបានដើរ មកផ្ទះម្តាយនៅខាងជើងផ្ទះរបស់ខ្លួនចំងាយប្រហែល២០០ម៉ែត្រ ហើយក៏បានគេប្រាប់ ថាភ្លើងឆេះផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបន្តថាមូលហេតុៈដោយឆ្លងចរន្តអគ្គិសនី(តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ)។ សម្ភារខូចខាត មានខោវអាវនិងផ្ទះសរុបជាទឹកប្រាក់មានចំនួន៩០លានរៀល។ ក្រោយពីបានទទួលព័ត៌មានសមត្ថកិច្ចចេញឡានទឹកនគរបាលស្រុកបាភ្នំមកជួយអន្តរាគមន៍ ដោយ ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបទប់ស្កាត់បានទាំងស្រុងមិនបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕