ព្រៃវែង៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់លាវ បានឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាស្រវឹងស្រាជោគជាំយកកាំបិតកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍ហិង្សាខាងលើបានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង២៣នឹង៣០នាទី។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាជនបង្កឈ្មោះ សេង លី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មុខរបរលក់ដូរ បានយកកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ វឿន ជ្រៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ចំគុំត្រចៀកខាងឆ្វេង បណ្ដាឱ្យមានរបួសស្នាម ដាច់រយះស្បែកក្បាល ដោយគ្មានមូលហេតុ( ជនបង្កស្រវឹងស្រា)។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ជនបង្កមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់លាវដើម្បី សាកសួរ និងធ្វើឯកសារតាមនីតិវិធី ៕