ស្ពាន​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​សម្រេចការ​សាងសង់​បាន​ប្រមាណ​ ៧៥,៧%​ហើយ​

25-December-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ ស្ពាន​ត​ភ្ជាប់​ពី​ ស្រុក​ស្ទឹង​ត្រង់​ (​ខេត្តកំពង់ចាម​)​ ទៅ​ស្រុក​ក្រូចឆ្មារ​ (​ខេត្ត​ត្បួ​ង​ឃ្មុំ​)​ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ហើយ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​បាន​សម្រេចការ​សាងសង់​ប្រមាណ​ ៧៥,៧%​ ហើយ​។​ 

​លើស​ពី​នេះ​ក្រុមការងារ​អនុវត្ត​គម្រោង​ ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​បន្ត​យកចិត្តទុកដាក់​ធ្វើការ​ស្រោច​ទឹកជា​ប្រចាំ​តាម​បណ្តោយ​ផ្លូវ​ត​ភ្ជាប់​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​(​ដី​ហុយ​)​ និង​ធ្វើការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​(​ស្លាក​សញ្ញា​ចរាចរណ៍​ ខ្សែ​ចំណាំងផ្លាត​ការពារ​តាម​ជម្រាល​ជើងទេរ​ និង​ប្រព័ន្ធ​ភ្លើង​សញ្ញា​បំភ្លឺ​ពេល​យប់​)​ ឱ្យ​បាន​ត្រឹមត្រូវ​ និង​គ្រប់គ្រាន់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​អំឡុង​ពេល​សាងសង់​ស្ពាន​នេះ​ ៕​

 

ចំនួនអ្នកទស្សនា

    20535577

  • ថ្ងៃនេះ12401
  • ម្សិលមិញ15681
  • សប្តាហ៍នេះ71241
  • ខែនេះ93121
  • ឆ្នាំនេះ93121
  • សរុប20535577