លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អនុញ្ញាត​ឱ្យ​ប្រតិភូ​នគរបាល​ទីក្រុង​សៀង​ហៃ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​

25-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ រសៀល​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ស្នងការដ្ឋាន​នក​របាល​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​នគរបាល​ទីក្រុង​សៀង​ហៃ​ដឹកនាំ​ដោយ​ លោក​yaun​ zhihang​ ស្នងការ​រង​នៃ​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​នគរបាល​ទីក្រុង​សៀង​ហៃ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការងារ​ស្តី​ពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​សន្តិសុខ​ រក្សា​សុវត្ថិភាព​ ស្ថិរភាព​ បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់​និង​ជា​ពិសេស​បង្កើន​ចំណងមិត្តភាព​ សាម​គ្គឺ​ភាព​ ការ​ទំនាក់ទំនង​រវាង​នគរបាល​រាជធានី​ភ្នំពេញ​និង​នគរបាល​ទីក្រុង​សៀង​ ហៃ​ឱ្យ​កាន់តែ​រឹង​មាំ​។​

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​យ៉ាង​រាក់ទាក់​ចំពោះ​ប្រតិភូ​នគរបាល​ទីក្រុង​សៀង​ ហៃ​ ដែល​បាន​អញ្ជើញ​មក​ទស្សនៈកិច្ច​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក៏​បាន​អញ្ជើញ​មក​ជួប​ពិភាក្សា​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពី​កិច្ច​សហប្រតិបត្តិការ​ និង​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ លើ​ការងារ​គ្រប់គ្រង​សន្តិសុខ​ សណ្តាប់ធ្នាប់​ ដើម្បី​យក​ចំណុច​ល្អៗ​ទៅ​អនុវត្ត​ ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​ដោយ​ប្រសិទ្ធភាព​ពាក់ព័ន្ធ​និង​ការងារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​នោះ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ជម្រាប​ជូន​ទៀត​ថា​ ការ​ទំនាក់ទំនង​រវាង​នគរបាល​ជាតិ​កម្ពុជា​និង​នគរបាល​ចិន​ មាន​ចំណងមិត្តភាព​រហូត​ដល់​ពេល​នេះ​គឺ​ដោយសារ​ផ្តើម​ចេញពី​ការ​សហការ​ទំនាក់​ន​ង​ល្អ​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​និង​អគ្គស្នងការ​នគរបាល​ចិន​។​នគរបាល​នៃ​ប្រទេស​ទាំង​២​ក៏​ដូច​ជា​ផ្នែក​ការងារ​មួយ​ចំនួន​របស់​នគរបាល​ទីក្រុង​សៀង​ ហៃ​ ក៏​ធ្លាប់​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ចូលរួម​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បាន​បទល្មើស​ជា​ច្រើន​រួច​ហើយ​ផង​ដែរ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​ជម្រាប​ជូន​ប្រតិភូ​នគរបាល​ទីក្រុង​សៀង​ ហៃ​ ឱ្យ​ដឹង​ទៀត​ថា​ ទីក្រុង​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វប្បធម៌​ និង​ការ​ប្រមូលផ្តុំ​គ្រប់​ស្ថាប័នរដ្ឋ​។​ ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គ្រប់​វិស័យ​ គ្រា​ដែល​ប្រទេស​កម្ពុជា​បាន​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧​ភាគ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ភាព​រីក​ចម្រើន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍​ដែល​រដ្ឋាភិបាល​ក៏​ដូច​ជា​រដ្ឋបាល​សាលាក្រុង​កំពុង​ដាក់​ចេញ​វិធានការ​ដោះស្រាយ​។​ ដោយឡែក​ការងារ​សន្តិសុខ​ទីក្រុង​ភ្នំពេញ​មាន​សន្តិសុខ​ សុវត្ថិ​ភាពល្អ​ ពុំ​មាន​បទល្មើស​អ្វី​ធំដុំ​កើតឡើង​នោះ​ឡើយ​។​កម្លាំង​ការពារ​សន្តិសុខ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការពារ​រក្សា​សុវត្ថិភាព​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​ទូទៅ​ដែល​មក​បណ្តាក់ទុន​រកស៊ី​និង​មក​ទេសចរណ៍​ស្របច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​yaun​ zhihang​ ស្នងការ​រង​នៃ​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​នគរបាល​ទីក្រុង​សៀង​ហៃ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក៏​បាន​មាន​ប្រសាសន៍​និង​វាយតម្លៃ​ខ្ពស់​នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ និង​មាន​សន្តិសុខ​ស្ថិរ​ភាពល្អ​។​

លោក​ក៏​បាន​ជម្រាប​ជូន​ទៀត​ថា​ ការ​មក​បំពេញ​ទស្សនៈកិច្ច​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​អញ្ជើញ​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​ សហប្រតិបត្តិការ​ការងារ​សន្តិសុខ​រវាង​នគរបាល​ជាតិ​កម្ពុជា​និង​នគរបាល​ទីក្រុង​សៀង​ ហៃ​ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ។​

លោក​yaun​ zhihang​ ក៏​បាន​លើក​ឡើង​ទៀត​ថា​ នគរបាល​ចិន​និង​នគរបាល​ជាតិ​កម្ពុជា​ កន្លង​មក​ធ្លាប់​បាន​សហការ​គ្នា​ហើយ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​សម្រេច​បាន​លទ្ធផល​។​ពាក់ព័ន្ធ​និង​ការ​មក​ធ្វើការ​រកស៊ី​និង​មក​ទេសចរណ៍​របស់​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​ស្របច្បាប់​ លោក​ក៏​បាន​លើក​ឡើង​សំណូមពរ​កម្លាំង​នគរបាល​ជាតិ​កម្ពុជា​ជួយ​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​។​ លោក​ក៏​បាន​លើក​ឡើង​មិន​គាំទ្រ​ជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ហើយ​លើកទឹកចិត្ត​កម្លាំង​នគរបាល​កម្ពុជា​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​ ពួក​គេ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​នោះ​៕

 

​ ​

​ ​
​ ​
​ ​

​ ​

ចំនួនអ្នកទស្សនា

    20664957

  • ថ្ងៃនេះ1311
  • ម្សិលមិញ4251
  • សប្តាហ៍នេះ27901
  • ខែនេះ222501
  • ឆ្នាំនេះ222501
  • សរុប20664957