ស្វាយរៀង៖ ជនសង្សយ័ជាមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនឆ្លងដែន ប្រុសស្រីចំនួន ២នាក់ (ជនជាតិនីហ្សេរីយ៉ា ១នាក់) រួមជាមួយបក្ខពួកមួយចំនួនទៀតព្រមទាំងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន៤គីឡូក្រាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបអស់រយៈពេល៥ថ្ងៃ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំប្រតិបត្តិការផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រូលនីតិវិធីពី លោក គង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាជនសង្សយ័ដែលជាអ្នកទទូលបញ្ញើរឥវ៉ាន់តាមរថយន្តក្រុងដឹកអ្នកដំណើរចំនួន២នាក់ និងរឹបអូសវត្ថុតាងថ្នាំញៀន (ជាប្រភេទមេតំហ្វេតាមីន) ចំនួន ៤កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម (បង្កប់លាក់ទុកក្នុងធុងបាស់កេះឥវ៉ាន់) បម្រុងងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។ ក្រោយពីឃាត់ខ្លួន និងធ្វើការសាកសួររូចមក ដោយមានកិច្ចសហការដ៍ល្អជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទូលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការម្របសម្រូលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្សយ័ជាមេក្លោង និងបក្ខពួកចំនួន៣នាក់ បន្ថែមទៀត និងរឹបអូសវត្ថុតាងពាក់ពន្ធ័បានមួយចំនួនទៀត៕