ព្រៃវែង៖ កុមារាម្នាក់ បានលង់ទឹកស្រះស្លាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចស្រះទឹកខាងលិចវត្តក្បាលបឹង ស្ថិតនៅក្នុងភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលជនរងគ្រោះមានឈ្មោះ ថា ណាថាន់ ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះ សៀរ ថា អាយុ៣១ឆ្នាំ ម្ដាយឈ្មោះ ភា គុណធឿន អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ដោយកូនបានទៅហែលទឹកលេងជាមួយក្មេងៗក្នុងភូមិនៅស្រះទឹកខាងលិចវត្តក្បាលបឹង រីឯម្ដាយនៅផ្ទះបន្តិចក្រោយមកមានក្មេងៗទៅលេងជាមួយគ្នាបានរត់មកប្រាប់ម្ដាយថាកូនមីងឯងលង់ទឹកហើយ ម្តាយរបស់ក្មេងក៏បានឱ្យបងប្អូនអ្នកស្រុកទៅជួយរាវក៏បានឃើញក្មេងនោះបានលង់ទឹកស្លាប់ដោយខ្លួនឯង បាត់ទៅហើយនៅទឹកស្រះនោះពិតប្រាកដមែន ដោយស្រះនោះមានជម្រៅ១,៥០ម៉ែត្រ។ តាមការបំភ្លឺរបស់ម្តាយក្មេងរងគ្រោះ តាមការពិនិត្យកន្លែងកើតហេតុ តាមការពិនិត្យលើសពសមត្ថកិច្ចបានសន្និដ្ឋានថាក្មេងនេះពិតជាស្លាប់ថោយសារលង់ទឹកដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕