ព្រៃវែង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់លេខ០៩៣ចុះថ្ងៃទី០៣.០៧.២០១៩ របស់លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ ឡេ យ៉ាំងម៉ូយម៉ូក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងជួសជុសម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ដែលមានតម្រុយពិរុទ្ធភាព ពីបទរំលោភលើទំនុកចិត្ត នៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋានស្រុកពាមរក៏ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវីធី ៕