គ្រឿងចក្រ​អេស​ស្កា​វ៉ា​ទ័​រ​ចំនួន ២ គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​រឹបអូស​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​

26-December-2019 | ដោយ ពល បញ្ញា

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ ទី​២៦​ខែធ្នូ ​ឆ្នាំ​២០១៩​ កម្លាំង​គណៈបញ្ជាការ​ឯកភាព ​ស្រុក​ព្រៃនប់​សហការ​ជាមួយ​កម្លាំង​បរិស្ថាន ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះបង្ក្រាប​គ្រឿងចក្រ​ចំនួន ២ គ្រឿង​បានធ្វើ​សកម្មភាព​វ៉ៃ​ដីព្រៃ​ដែន​ឧទ្យាន​ជាតិ​បូកគោ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

មុន​ចុះបង្ក្រាប​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មាន​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដីព្រៃ​ឧទ្យាន​ជាតិ​ហើយ​ក្រុម​បងប្អូន ​អ្នកសារព័ត៌មាន​ក៏បាន​ចុះទៅ​ផ្ដិត​យក​រូបភាព​នៅ​ចំនុច​ទីតាំង​ក៏បាន​ប្រទះឃើញ​យ៉ាងពិត​ប្រាកដ​រួច​ក៏បាន​រាយការណ៍​ទៅ ​ឯកឧត្តម គួច ចំរើន គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដើម្បី​ចុះ​ពិនិត្យមើល​រួច​ក៏បាន​អនុវត្ត​រឹបអូស​យកតែ​ម្ដង

​ពាក់ព័ន្ធ​ការ​រឹបអូស​គ្រឿងចក្រ​ខាងលើ​មេការ​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ​បានបញ្ជាក់​ប្រាប់ថា ការ​វ៉ៃ​ដីព្រៃ​នេះ​គឺជា​ដី​របស់លោក​(​ខន​)​មាន​តួនាទី​ជា​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​រូបគាត់​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ពាក់ព័ន្ធ​មេការ​ចោទប្រកាន់​លោក​(​ខន​)


​ខាង​ព័ត៌មាន​យើង​មិនអាច​ធ្វើការ​ទំនាក់ទំនង​បាន​នោះទេ​ដោយ​ពុំមាន​លេខ​ទូរស័ព្ទ​ចំណែក​ លោក ប៊ុន នី នាយករង​រដ្ឋបាល​ស្រុក​បានបញ្ជាក់​ឲ្យ​ដឹងថា​គ្រឿងចក្រ​ឈូសឆាយដី​ឧទ្យាន​ជាតិ​ខាងលើ​គឺ​ពុំមាន​ច្បាប់​នោះទេ  ហើយ​គ្រឿងចក្រ​ដែល​រឹបអូស​បាន​លោក​បានប្រគល់​ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន​ដើម្បី​ធ្វើ​កំណត់ហេតុ​រួច​បញ្ជូនទៅ​តុលាការ​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី​ ៕ដោយ ឃុត កុយ

ចំនួនអ្នកទស្សនា

    20534977

  • ថ្ងៃនេះ11801
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70641
  • ខែនេះ92521
  • ឆ្នាំនេះ92521
  • សរុប20534977