ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរសម្ភារបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង បកកញ្ចក់ខ្មៅ នៅលើកំណាត់ផ្លូវព្រៃស កែងផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ជិតវត្តបញ្ចកែវមុន្នីឬស្សីសាញ់ និងនៅលើកំណាត់ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕