ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០

27-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ១​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ទីស្ដីការក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្ដម​ តូច​ ចាន់​កុសល​ រដ្ឋលេខាធិការ​ប្រចាំការ​ បាន​អញ្ជើញ​ដឹកនាំ​ប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្ដម​ លោក​ជំទាវ​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​គណៈកម្មការ​ទាំងអស់​។​

​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​ នៃ​ការ​រៀបចំ​របស់​អនុ​គណៈកម្មការ​នីមួយៗ​ សំដៅ​ឱ្យ​ការ​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​លទ្ធផល​តាម​ការ​គ្រោងទុក​។​

​ជាមួយ​គ្នា​នោះ​ផង​ដែរ​ ឯកឧត្ដម​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ផ្ដាំផ្ញើ​ឱ្យ​អនុ​គណៈកម្មការ​នីមួយៗ​បន្ត​ជួប​ប្រជុំ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សេសសល់​ ក៏​ដូច​ជា​រក​នីតិវិធី​ផ្សេងៗ​ទៀត​ ក្នុង​បុព្វហេតុ​ជំរុញ​ឱ្យ​លទ្ធផល​នៃ​ការ​រៀបចំ​សន្និបាត​នេះ​កាន់តែ​ឆ្លុះ​បញ្ចាំង​នឹង​កម្មវត្ថុ​របស់​ខ្លួន​។​

​សូម​បញ្ជាក់​ថា​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នឹង​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៨-៩​ ខែមករា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​៕​

 

ចំនួនអ្នកទស្សនា

    20537407

  • ថ្ងៃនេះ14231
  • ម្សិលមិញ15681
  • សប្តាហ៍នេះ73071
  • ខែនេះ94951
  • ឆ្នាំនេះ94951
  • សរុប20537407