លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ៖​ ក្រោម​ដំបូល​សុខ​ សន្តិភាព​ ប្រជាពលរដ្ឋ​មាន​សិទ្ធ​គ្រប់យ៉ាង​ក្នុង​ការ​ប្រកប​រប​ចិញ្ចឹមជីវិត​

30-December-2019 | ដោយ ពលមនសិការ

កំពង់ចាម​៖​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍន៍​ខេត្តកំពង់ចាម​ អំឡុង​ពេល​លោក​ជំទាវ​អញ្ជើញ​ដើរ​ហាត់ប្រាណ​នៅ​សួនច្បារ​តាម​បណ្តោយ​ដង​ទន្លេ​ខេត្តកំពង់ចាម​ នា​រសៀល​ថ្ងៃអាទិត្យ​ ៤​កើត​ ខែបុស្ស​ ឆ្នាំ​ កុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែ​ ធ្នូ​ ឆ្នាំ​២០១៩​ ។​

​បច្ចុប្បន្ន​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ និង​មានការ​អភិវឌ្ឍន៍​គ្រប់​បែប​យ៉ាង​ ក្នុង​នោះ​ខេត្តកំពង់ចាម​ក៏​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វិញ​ ទៅ​មក​ បាន​គ្រប់​ទីកន្លែង​ និង​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​រប​ចិញ្ចឹមជីវិត​បាន​យ៉ាង​ងាយស្រួល​ ដោយសា​តែ​មាន​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ស្ពាន​ ខ្វាត់ខ្វែង​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។​

​ជា​និច្ចកាល​ លោក​ជំទាវ​បាន​បង្ហាញ​ពី​មនោ​ស​ញ្ជេ​ត​នា​រីករាយ​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដោយ​មិន​ប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌​សម្បុរ​ និង​បាន​សំណេះសំណាល​ជាមួយ​អាជីវករ​ មន្ត្រីរាជការ​ចូល​និវត្តន៍​ ប្រជាពលរដ្ឋ​ ដែល​បាន​ហាត់ប្រាណ​ និង​ធ្វើ​ដំណើរ​តាម​សួនច្បារ​នេះ​ផង​ដែរ​៕​

 

ចំនួនអ្នកទស្សនា

    20536607

  • ថ្ងៃនេះ13431
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72271
  • ខែនេះ94151
  • ឆ្នាំនេះ94151
  • សរុប20536607