សៀមរាប៖ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនសង្ស័យឈ្មោះ LIU FENG ភេទប្រុស កើតថ្ងៃទី១៣-០៩-១៩៨១ ជនជាតិចិន សមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៩-១២-២០១៩ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកទ្រព្យសម្បត្តិ-ប្រើហិង្សា)ប្រព្រឹត្តិកាលពីថ្ងៃទី២៤-១២-២០១៩ នៅចំណុចផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី។
ក្រោយការសាកសួរជនសង្ស័យរូបនេះត្រូវបានលោក យូ ធារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទ អំពើលួចមានស្ថានទម្ងន់ទោស៕