ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងជំរុញឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញនៅឆ្នាំ២០២០ ត្រូវរួមគ្នាបន្តចេញប្រតិបត្តិការ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរថែមទៀត។ គ្រាដែលនៅឆ្នាំ២០១៩កម្លាំងនគរបាលរាជធានីភ្នំពេញបានចេញប្រតិបត្តិការដោះស្រាយការងារសន្តិសុខ សុវត្ថិភាព សង្គម បានលទ្ធផលល្អធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ។ របាយការណ៍បានបង្ហាញឱ្យដឹងថានៅឆ្នាំ២០១៩ បទល្មើសថយចុះ២០៨លើក ក្នុងនោះបទល្មើសឧក្រិដ្ឋថយចុះ៣១លើក បទល្មើសមជ្ឈឹម១៧៧លើក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានលើកឡើងរំលឹកដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ការបង្ហាញលទ្ធផលប្រតិបត្តិការរបស់កម្លាំងនគរបាលបានធ្វើឱ្យបទល្មើសថយចុះយ៉ាងដូច្នេះនោះហើយមិនមែននៅឆ្នាំ២០២០នាំគ្នាបន្ធូរដៃនោះទេ។អ្វីដែលសំខាន់នៅឆ្នាំ២០២០និងឆ្នាំខាងមុខជាបន្តបន្តបន្ទាប់ត្រូវតែធ្វើយ៉ាងណាឱ្យបទល្មើសកាន់តែថយចុះជាងនេះថែមទៀត។ពីព្រោះនៅក្នុងតំណាក់កាលខាងមុខប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៣នោះផងដែរ ដូច្នេះហើយត្រូវតែបន្តប្រឹងប្រែងបំពេញភារកិច្ចដើម្បីត្រូលសភាពការណ៍ឱ្យមានភាពស្ងប់ស្ងាត់និងបរិយាកាសល្អ។
សូមបញ្ជាក់ថាពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃចន្ទម្សិលមិញ ប្រព្រឹត្តទៅក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិក។ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែងតាំងស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២រូប,ប្រកាសតែងតាំងនាយការិយាល័យ២រូប, ប្រកាសផ្ទេរភារកិច្ចតែងអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ,ប្រកាសតែងតាំងនាយរងការិយាល័យ៨រូប, អធិការរង១៤រូប,នាយប៉ុស្តិ៍នគរបាលរដ្ឋបាល៣រូប,តំឡើងឋានន្តសក្តិវរសេនីយ៍ទោ៣៥រូប និងតំឡើងវរសេនីយ៍ត្រី ៨២រូប៕