កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងម្លាំងទាំងបីស្រុក មេឃុំ សរុបចំនួន ១៧៧នាក់។
សូមបញ្ជាក់ថា លោក នីម នីរ៉ាដេត ត្រូវបានផ្ទេរភារកិច្ចឲ្យបម្រើការងារនៅសាលាខេត្តកណ្តាល ដោយឡែកលោក ខុន សេរីរដ្ឋា ត្រូវបានប្រកាសអោយចូលកាន់តំណែងជាអភិបាលស្រុកអង្គស្នួល ៕