នគរបាល​ខេត្តកំពង់ស្ពឺ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​កាប់​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​

03-January-2020 | ដោយ ពលមនសិការ

កំពង់ស្ពឺ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ កាលពី​ថ្ងៃ​ពុធ​ ០៧​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​៥៥​នាទី​ នៅ​ភូមិ​កា​ហុ​ន​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

​លោក​វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ផា​ន​ ខាវ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​កា​ហុ​ន​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ហុងដា​សេ​១២៥​ ផលិត​ឆ្នាំ​២០១៧​ ឡើង​តែម​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GD-3624​ ឌុ​ប​ឈ្មោះ​កិ​ ឆេ​ម​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​(​ជន​រង​គ្រោះ​សព​)​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ ចេញពី​ភូមិ​ក្រាំង​អំពិល​ ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ពី​ត្បូង​មក​ជើង​ មក​ដល់​ចំណុច​តាម​ផ្លូវ​លេខ​១៤,៤០​ ស្ថិត​នៅ​ភូមិ​ក្រាំង​ស្នួល​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់​ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ផលិត​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​(​កាំ​បន្ទះ​ខ្នង​តូច​ពណ៌​ខ្មៅ​)​ មក​ដល់​ចំណុច​ខាងលើ​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​អោយ​ត្រូវ​កញ្ចឹងក​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​។​

​លោក​អធិការ​បន្ត​ថា​ លុះ​មក​ដល់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២០​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឆុ​ន​ ថៃ​ ហៅ​ប៉ាន់​ ហៅ​តុ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​តាំងក្រសាំង​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

​បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ដ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម​ សត្យា​ ហៅ​ជេ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ែល​ហែល​ សង្កាត់​សុ​ព័រ​ទេព​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ពួក​ខ្លួន​ពិតជា​បាន​យក​កាំបិត​ផ្គាក់​(​ដង​ឈើ​វែង​)​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​អោយ​ស្លាប់​នៅ​ចំណុច​តាម​ផ្លូវ​ម្ដុំ​ភូមិ​ត្រពាំង​គិ​ន​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ពិតប្រាកដ​មែន​។​

​វត្ថុ​តាង​ដកហូត​៖​ កាំបិត​ផ្គាក់​ចំនួន​០១​ដង​ឈើ​ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សង​ ផលិត​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​។​ បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20534587

  • ថ្ងៃនេះ11411
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70251
  • ខែនេះ92131
  • ឆ្នាំនេះ92131
  • សរុប20534587