លោក​ឧត្តមសេនីយ៍​ស្នងការ​៖​ ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក​ហ្គេ​ម​កំសាន្ត​ត្រូវ​ បង្ក្រាប​អោយ​អស់​ និង​អ្នក​នៅ​ពីក្រោយ​បទល្មើស​ នៅ​ពីក្រោយ​ជនល្មើស​ បទឧក្រិដ្ឋ​ណាមួយ​ ទោះជា​អ្នក​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​ចាប់ខ្លួន​ភ្លាម​

03-January-2020 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ៩​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដាក់​បទបញ្ជា​យ៉ាង​មុតមាំ​ថា​ ”​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក​ហ្គេ​ម​កំសាន្ត​ត្រូវ​ បង្ក្រាប​អោយ​អស់​ និង​អ្នក​នៅ​ពីក្រោយ​បទល្មើស​ នៅ​ពីក្រោយ​ជនល្មើស​ ឧក្រិដ្ឋ​ណាមួយ​ ទោះជា​អ្នក​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​ចាប់ខ្លួន​ភ្លាម​”​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បន្ថែម​ថា​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​ ជា​គន្លឹះ​ និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ ទាក់ទាញ​ រក្សា​កំណើន​ភ្ញៀវ​ អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ចូល​មក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ហើយ​ក៏​ជា​កិច្ច​ឆ្លើយ​តប​ទៅ​និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​អគ្គ​មហា​សេន​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​លើក​ឡើង​ថា​ “​អរគុណ​ សន្តិភាព​”​។​ អ​ញ្ជឹ​ង​ទេ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ បាន​ជំរុញ​អោយ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ ក្រោម​ឱវាទ​ទាំងអស់​ ត្រូវធ្វើ​អ្វី​តាម​ ឋានានុក្រម​ គោរព​ច្បាប់​ជា​គោល​ ពង្រឹង​និ​ត​វិធី​ច្បាប់​ មាន​សីលធម៌​ល្អ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ និង​ជា​ពិសេស​លោក​ក៏​បាន​ផ្តាំផ្ញើរ​អោយ​កងកម្លាំង​ទាំងអស់​ ដាច់ខាត​កុំ​នៅ​ពីក្រោយ​ ជនល្មើស​ រឺ​បទល្មើស​ណាមួយ​អោយ​សោះ​ ជា​ដាច់ខាត​ត្រូវ​តែ​ចាប់ខ្លួន​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ អធិការដ្ឋាន​ទាំងអស់​ត្រូវ​បើកទ្វា​២៤​ម៉ោង​លើ​២៤​ម៉ោង​ ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ណាមួយ​ត្រូវការ​ដំណោះស្រាយ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ ដោះស្រាយ​ និង​បង្ក្រាប​ទាន់​ពេលវេលា​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ មាន​ប្រសាសន៍​ទាំងនេះ​ ក្នុង​ខណៈ​ពេល​លោក​ឧត្តមសេនីយ៍​ស្នងការ​ធ្វើ​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០១៩​ លើក​ទិស​ដៅ​ខែមករា​ ឆ្នាំ​២០២០​ និង​ សម្រួល​ភារកិច្ច​ ប្រកាស​តួនាទី​ជូន​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​ក្នុង​កិច្ចប្រជុំ​នេះ​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បាន​សម្រួល​ភារកិច្ច​ និង​ប្រកាស​តួនាទី​ជូន​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដូច​មានឈ្មោះ​ខាងក្រោម​៖​

១.​លោក​វរសេនីយ៍ឯក​ ​ភុល​ ​ ភស្តា​ អត្តលេខ​១៥០១៣​ ពី​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ជា​នាយ​រង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​។​

២.​លោក​វរសេនីយ៍ទោ​ ​តី​ វិសាល​ អត្តលេខ​២៦០៣៦​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជា​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។​

៣.​លោក​វរសេនីយ៍ទោ​ ហេង​ គី​ម​អាន​ អត្តលេខ​៦២៤០២​ ពី​នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ ជា​អធិការដ្ឋាន​នគរបាល​ក្រុង​កោះ​រ៉ុ​ង​។​

៤.​លោក​វរសេនីយ៍ទោ​ ជួន​ សុខា​ អត្តលេខ​៥៤១៣៣​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជា​នាយ​រង​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន​ ៕


ចំនួនអ្នកទស្សនា

    20535077

  • ថ្ងៃនេះ11901
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70741
  • ខែនេះ92621
  • ឆ្នាំនេះ92621
  • សរុប20535077