នគរបាល​ខេត្ត​កែប​ ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ ចាប់រំលោភ​សេពសន្ថវៈ​

03-January-2020 | ដោយ ពលមនសិការ

​កែប​៖​ ព្រឹក​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២០​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ឈួ​ន​ វ៉​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​កែវ​ក្រសាំង​ សង្កាត់​/​ក្រុងកែប​ ខេត្ត​កែប​ ទៅ​សាលាដំបូង​ខេត្តកំពត​។​

​ការ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដោយ​យោង​តាម​បណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ​ អ​ អ​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​-​សង្កាត់​ ជាមួយ​គ្នា​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ អ្នក​ទាំង​ពីរ​បាន​ដឹក​គ្នា​មក​ពី​ហូប​ការ​នៅ​ភូមិ​កណ្តាល​ទួល​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ មក​ដល់​ចំណុច​ខាងលិច​ភ្នំ​ពោន​ ភូមិ​ភ្នំ​លាវ​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ វេលា​ម៉ោង​ប្រហែល​ជិត​៩​យប់​ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ តែ​ជន​រង​គ្រោះ​បាន​រត់​រួច​ទៅ​ដល់​ផ្ទះ​ លុះដល់​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២០​ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កែប​ ដោយហេតុ​ការណ៍​កើត​នៅ​ឃុំ​ពងទឹក​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​២​ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​កោះហៅ​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​មក​សាកសួរ​បំភ្លឺ​ ដោយ​យោង​តាម​ចម្លើយ​អ្នក​ទាំង​ពីរ​ស៊ីសង្វាក់​គ្នា​និង​ហេតុការណ៍​ខាងលើ​។​ ដោយ​ជនសង្ស័យ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែ​នើ​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20535007

  • ថ្ងៃនេះ11831
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70671
  • ខែនេះ92551
  • ឆ្នាំនេះ92551
  • សរុប20535007