មន្ត្រីនគរបាលខេត្តកែប បានឲ្យដឹងថាពិតជាមានហេតុការណ៍បាក់អគារកម្ពស់៧ជាន់មែន

03-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ មន្ត្រីនគរបាលខេត្តកែប បានឲ្យដឹងថាពិតជាមានហេតុការណ៍បាក់អគារកម្ពស់៧ជាន់មែន។ ហេតុការណ៍នោះបានកើតឡើងនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅស្ថិតនៅទីរួមខេត្តកែប ក្បែរវត្តសុមាធិ។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើ កំនរអគារបានសង្កត់កម្មករដែលកំពុងធ្វើការនិងសម្រាកនៅទីនោះជាច្រើននាក់។ ប៉ុន្តែមិនទាន់ដឹងថាមានស្លាប់ប៉ុន្មានរស់ប៉ុន្មាននោះទេ។ ដោយបច្ចុប្បន្នសមត្ថកិច្ចទាំងអស់នៅក្នុងហេតុកែបកំពុងជួយអន្តរាគមន៍។

ដោយឡែក កែន សត្ថា ភិបាលខេត្តកែប មិនអាចសុំការបញ្ជាក់អំពីមូលហេតុនៃការបាក់អគារកំពស់៧ជាន់ សង្កាត់កម្មករជាច្រើននាក់នោះបានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕

 

ចំនួនអ្នកទស្សនា

    20534807

  • ថ្ងៃនេះ11631
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70471
  • ខែនេះ92351
  • ឆ្នាំនេះ92351
  • សរុប20534807