ជនជាតិ​ចិន​ចំនួន​៧​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​

03-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ជនជាតិ​ចិន​ចំនួន​៧​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ​ ០៩​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២០​។​

​លោក​ឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ចង្អុល​ដឹកនាំ​ពី​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​អន្តោប្រវេសន៍​ កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ បណ្តេញចេញ​ ជនជាតិ​ចិន​ ចំនួន​០៧​នាក់​ដែល​ឃាត់ខ្លួន​កាលពី​កន្លង​មក​។​

​ជនជាតិ​ចិន​ទាំង​៧​នាក់​នោះ​រួម​មានៈ​១-​ ឈ្មោះ​ NI​ MINGDONG,​ ២-​ ឈ្មោះ​ WANG​ JINLON,​ ៣-​ ឈ្មោះ​ NI​ JIANWEN,​ ៤-​ ឈ្មោះ​ ZHANG​ MENG,​ ៥-​ ឈ្មោះ​ NI​ JIANHE,​ ៦-​ ឈ្មោះ​ SHAN​ LIANG,​ ៧-​ ឈ្មោះ​ XU​ ZHONG​ GUI​។​

​លោក​ឧត្តមសេនីយ៍ទោ​ វឌ្ឍនៈ​ មង្គល​ ប្រធាន​នាយកដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ ទទួល​មក​ពី​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បទល្មើស​ ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ ត្រូវ​បាន​បណ្តេញចេញ​តាម​ប្រកាស​ក្រសួងមហាផ្ទៃ​ ដោយ​ហាម​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​រយះ​ពេល​ ០៣​ ឆ្នាំ​ តាម​ជើងហោះហើរ​លេខ​ ZH9028​ .​ MU250​ .​ 9CY242​ ដោយ​មាន​សមត្ថកិច្ច​នគរបាល​មក​ពី​ប្រទេស​ចិន​ចំនួន​ ២២​នាក់​ មក​ទទួល​ និង​ អមដំណើរ​ទៅ​ជាមួយ​ ៕


ចំនួនអ្នកទស្សនា

    20535117

  • ថ្ងៃនេះ11941
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70781
  • ខែនេះ92661
  • ឆ្នាំនេះ92661
  • សរុប20535117