សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ចេញ​ទៅ​ខេត្ត​កែប ​ដើម្បី​ចូលរួម​ដឹកនាំ​​ការ​រុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅ​ក្រោម​អាគារ​ដែល​ដួល​រលំ​

03-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា​ សម្តេច​នឹង​ចេញ​ទៅ​ខេត្ត​កែប​នៅ​ពេល​បន្តិចទៀត​នេះ​ដើម្បី​ចូលរួម​ដឹកនាំ​ការ​រុករក​សង្គ្រោះ​កម្មករ​ដែល​កំពុង​ជាប់​នៅ​ក្រោម​អាគារ​ដែល​ដួល​រលំ​។​

​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​ស្រុត​អគារ​កម្ពស់​៧​ជាន់​ បណ្តាល​ឲ្យ​កម្មករ​ប្រហែល​៣០​នាក់​ ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​មនុស្ស​បាន​ជាង​១០​នាក់​ហើយ​ ក្នុង​នោះ​មិន​បណ្តាល​ឲ្យ​មាន​នរណា​ម្នាក់​ស្លាប់​នោះ​ទេ​។​ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ដើម្បី​ជួយ​សង្គ្រោះ​និង​ស្វែងរក​កម្មករ​ដែល​កំពុង​បាត់​ខ្លួន​។​

​សេចក្តីរាយការណ៍​ដែល​បានដឹង​ថា​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត​កែប​រួម​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ព​ន្លឿ​ន​ការ​ជួយ​សង្គ្រោះ​ បើ​អេ​ស្កា​វា​ទ័​រ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់ទី​តាំង​កើតហេតុ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ អគារ​កម្ពស់​៧​ជាន់​នោះ​ បាន​សុំ​ច្បាប់​សាងសង់​កម្ពស់​៥​ជាន់​ បច្ចុប្បន្ន​សាងសង់​រហូត​ដល់​៧​ជាន់​ បណ្តាល​ឲ្យ​បាក់​សង្កត់​កម្មករ​ជា​ច្រើន​នាក់​។​

​សូម​ជម្រាប​ថា​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​មាន​ករណី​បាក់​ស្រុត​អគារ​ កម្ពស់​ជាន់​ស្រុត​ចុះ​មក​ក្រោម​ សង្កត់​មនុស្ស​ជាប់​នៅ​ខាងក្នុង​ ប្រហែល​៣០​នាក់​ នៅ​ខាងក្នុង​ មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ទៀត​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ ៤​និង​៤០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ជិត​វត្ត​សមាធិ​ ក្រុងកែប​ ខេត្ត​កែប​ ៕


ចំនួនអ្នកទស្សនា

    20537197

  • ថ្ងៃនេះ14021
  • ម្សិលមិញ15681
  • សប្តាហ៍នេះ72861
  • ខែនេះ94741
  • ឆ្នាំនេះ94741
  • សរុប20537197