ព្រៃវែង៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនសង្ស័យឈ្មោះ វ៉ិន អ៊ូក ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បានមកធ្វើសំណង់នៅ ភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយមានគុំនំបានយកអាវុធAK47 អត់ស្វាយមករកបាញ់ឈ្មោះ ឃៀម ស្រូយ ភេទប្រុស អាយុ៦០ ឆ្នាំ នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ពេលនោះត្រូវបានអ្នកជិតខាងឃើញទាន់បានប្តឹងមកសមត្ថកិច្ច ពេលនោះកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍។
សមត្ថកិច្ចដកអាវុធ នឹងឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងដំណើរការតាមនីតិវិធី ៕