ពលរដ្ឋ​ម្នាក់ថា​ ចាញ់បោកប្រព័ន្ធដេញថ្លៃស្លាកលេខពិសេស​របស់​ ក្រសួងសាធារណការនិងដឹកជញ្ជូន​

11-January-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ប្រជាពលរដ្ឋម្នាក់បានអោយសារព័ត៌មានយេីងដឹងនៅព្រឹកថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២០នេះថា​ គាត់ហួសចិត្តដែលចាញ់បោកប្រព័ន្ធដេញថ្លៃស្លាកពិសេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន​។

ប្រភពដដែលបានស្នេីសូមឯកឧត្តមស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូនពិនិត្យនិង រកយុត្តធម៌​។

ពលរដ្ឋ​ដដែលបន្តថាកាលម៉ោង៦ល្ងាចថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២០​ បានដេញថ្លៃស្លាកលេខSAMNANG9ដោយសល់១នាទីចុងក្រោយបានបញ្ចប់ (ដោយប្រព័ន្ធបង្ហាញទិន្នន័យ លោកអ្នកបានឈ្នះលើការដេញថ្លៃ)។

រហូតដល់ថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២០​ បានទំនាក់ទំនងទៅកាន់hotline085929090 មិនអាចទំនាក់ទំនងបាន ដោយសារខ្ញុំចង់ដឹងរបៀបផ្លាស់ប្តូរ ស្លាកលេខថ្មី ប៉ុន្តែបែបជាប្រព័ន្ធបញ្ជាក់ថាខ្ញុំចាញ់ទៅវិញ សួរថា នរណាទទួលខុសត្រូវចំពោះរឿងនេះ គ្រាន់តែបញ្ហាត្រឹមការដេញថ្លៃស្លាកលេខជាសាធារណផង នៅមិនមានភាពសុកិត្រ ចុះទំរាំរឿងផ្សេងៗទៀតអោយគេ ជឿទៅលើអស់លោកយ៉ាងមិចទៀត។

ពាក់ព័ន្ធករណីខាងលេី​សារព័ត៌មាន​យេីងមិនអាចសុំការពន្យល់ពីខាងក្រសួងសាធារណការ​ និងដឹកជញ្ជូន​បានទេ​នៅព្រឹកថ្ងៃទី១១​ ខែមករា​ ឆ្នាំ​២០២០នេះ៕

ចំនួនអ្នកទស្សនា

    20532417

  • ថ្ងៃនេះ9241
  • ម្សិលមិញ15681
  • សប្តាហ៍នេះ68081
  • ខែនេះ89961
  • ឆ្នាំនេះ89961
  • សរុប20532417