អបអរសាទរ​ខួប​៣៥​ឆ្នាំ​ ដែល​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​

14-January-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២០​ នៅ​មុន​ពេល​ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នក​សារព័ត៌​មាននៅ​កោះ​ពេជ្រ​ សម្តេច​តេ​ជោ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ និង​កក់ក្តៅ​បំផុត​ពី​បងប្អូន​អ្នក​សារព័ត៌មាន​ និង​ពី​ឯ​ឧ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ដែល​បាន​គោរព​ជូនពរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​ខួប​លើក​ទី​៣៥​ឆ្នាំ​ នៃ​ការ​ចូល​កាន់​តំណែង​ផ្លូវការ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ (១៤​មក​រា​ ១៩៨៥-១៤​ មក​រា​ ២០២០)​ ដែល​មក​ទល់​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​តំណែង​បាន​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។​

​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​គោរព​ជូនពរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ មាន​សុខភាព​ល្អ​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចម្រើន​រុងរឿង​ ៕

 


ចំនួនអ្នកទស្សនា

    20534457

  • ថ្ងៃនេះ11281
  • ម្សិលមិញ15681
  • សប្តាហ៍នេះ70121
  • ខែនេះ92001
  • ឆ្នាំនេះ92001
  • សរុប20534457